ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោះ​លែង​អ្នកលេង​ល្បែង​អាប៉ោង​ជិត​១០​នាក់ លោក​អធិការ​ថា មាន​បញ្ជា​ពី​ថ្នាក់លើ

2 ឆ្នាំ មុន
  • កណ្តាល

លោក​វរសេនីយ៍ឯក មៀ​ច សុខ​រុន អធិការ​នគរបាល​ស្រុក​កណ្តាលស្ទឹង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ថា ពិតជា​បាន​ដោះ​លែង​អ្នកលេង​ល្បែង​អាប៉ោង​ជិត​១០​នាក់ អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ពិតមែន ដោយ​មាន​បញ្ជា​ពី

ខេត្តកណ្តាល ៖ ពិតជា​គួរ​អោយ​ភ្ញាក់ផ្អើល បន្ទាប់​ពី​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង បាន​សម្រេច​ធ្វើការ​ដោះ​លែង​អ្នកលេង​ល្បែង​អាប៉ោង​ជិត​១០​នាក់ អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ តែង​តក់ក្រហល់ ។

លោក​វរសេនីយ៍ឯក មៀ​ច សុខ​រុន អធិការ​នគរបាល​ស្រុក​កណ្តាលស្ទឹង បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​ថា ពិតជា​បាន​ដោះ​លែង​អ្នកលេង​ល្បែង​អាប៉ោង​ជិត​១០​នាក់ អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ពិតមែន ដោយ​មាន​បញ្ជា​ពី​ថ្នាក់លើ ។ អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ មាន​កងរាជអាវុធហត្ថ អ្នក​សារព័ត៌មាន ទាំងអស់​សរុប​៣​ស្ថាប័ន​ឯណោះ ។ ហើយ​ហេតុការណ៍​ចុះ​បង្ក្រាប​ខាងលើ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​និង​២០​នាទី នៅ​ចំណុច​កើតហេតុ​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

លោក​បន្ត​ថា ជនសង្ស័យ​មាន​ចំនួន​៩​នាក់ គឺ​ទី​១-​ឈ្មោះ នូ រស់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ (​ពិការ​) មាន​ទីលំនៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មាន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល (​អ្នកលេង​អាប៉ោង​), ទី​២-​ឈ្មោះ ប៉េង វុ​ត្ថា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល មុខរបរ​កសិករ (​អ្នកលេង​អាប៉ោង​), ទី​៣-​ឈ្មោះ ជុំ ជឿ​ក ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រាសាទ ឃុំ​ព្រែក​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ​កសិករ (​អ្នកលេង​អាប៉ោង​), ទី​៤-​ឈ្មោះ អ៊ិ​ន សា​ខន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​ព្រែក​សំរោង ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល មុខរបរ​នៅផ្ទះ (​អ្នកលេង​អាប៉ោង​)​។

លោក​បន្ត​ទៀត​ថា ទី​៥-​ឈ្មោះ មាន វី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តោ​ម៉ា ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ​ទិញ​អេ​ត​ចាយ (​អ្នកលេង​អាប៉ោង​), ទី​៦-​ឈ្មោះ ណែម វិធិ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ មុខរបរ​លក់ដូរ (​អ្នកលេង​អាប៉ោង​), ទី​៧-​ឈ្មោះ សែ ឈឿ​ត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល មុខរបរ​កសិករ (​អ្នកលេង​អាប៉ោង​) និង​ទី​៨-​ឈ្មោះ ជឹ​ម សុភា ភេទ​ស្រី អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល មុខរបរ​លក់ដូរ (​អ្នកលេង​អាប៉ោង​)​។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ដែល​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មានមុខ​សញ្ញា​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​អាប៉ោង​) នៅ​ចំណុច​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជើង​កើប បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ក៏​បានឃើញ​មុខសញ្ញា​កំពុង​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​អាប៉ោង​) តែ​ម្តង ហើយ​ភ្លាម​ៗ​នោះ កម្លាំង​ផ្នែក​ក៏​បាន​នាំ​ខ្លួន​មុខសញ្ញា និង​វត្ថុ​តាង​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ