ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា នឹងអនុវត្តចូលជាធរមាន នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អនុវត្ត​ចូល​ជា​ធរមាន នា​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ ខាងមុខ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ស្ថានទូត​ចិន…

រាជធានី​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អនុវត្ត​ចូល​ជា​ធរមាន នា​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២២ ខាងមុខ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ស្ថានទូត​ចិន នៅ​កម្ពុជា​។​

​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា បានប្រកាស​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា​នេះ បាន​លើកឡើងថា កិច្ចព្រមព្រៀង​ខាងលើនេះ បាន​ចុះហត្ថលេខា​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០​។ យោងតាម​ការរៀបចំ​កិច្ចព្រមព្រៀង​នេះ សមាមាត្រ​លើកលែង​ពន្ធ​លើ​ទំនិញ​ពាណិជ្ជកម្ម​នៃ​ភាគី​ទាំងពីរ មាន​ចំនួន​ជាង ៩០%​។ ការសន្យា​បើក​ទីផ្សារ​សេវាកម្ម និង​ពាណិជ្ជកម្ម បានបង្ហាញ​ពី​កម្រិត​ខ្ពស់បំផុត ដែល​ផ្តល់ជូន​ទៅកាន់​ដៃគូ​ពាណិជ្ជកម្ម​សេរី​។

​ទន្ទឹមនឹងនេះ ស្ថានទូត​ចិន បន្តថា ភាគី​ទាំងពីរ បាន​ឯកភាពគ្នា ពង្រឹង​កិច្ចសហប្រតិបត្តិការ​វិនិយោគ និង​បង្កើត​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ​លើ​វិស័យ ដូចជា គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច និង​សេដ្ឋកិច្ច​បច្ចេកវិទ្យា ជាដើម​។​

​ស្ថានទូត​ចិន បន្ថែមថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចិន​-​កម្ពុជា គឺជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត សម្រាប់​ការអភិវឌ្ឍន៍​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ទ្វេភាគី នឹង​ជួយ​ជំរុញ​សហគ្រាស​ក្រុមហ៊ុន និង​បង្កើត​អត្ថប្រយោជន៍​កាន់តែច្រើន សម្រាប់​ប្រជាជន​ទាំងពីរ​៕ អ៊ាង ប៊ុន​រិ​ទ្ធ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ