ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​១​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក មាន​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ជាង ​១៣​ម៉ឺន​នាក់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ…

រាជធានី​ភ្នំពេញ ៖ ក្នុង​នា​ឱកាស​ថ្ងៃ​ឈប់​សម្រាក​ទី​១ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​លេង​កម្សាន្ត​សរុប ១៣២,០១៣​នាក់ ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិ ១៣០,០០២​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ២,០១១​នាក់ ។

គោលដៅ​ទេសចរណ៍​សំខាន់​ៗ រួម​មាន ៖
ខេត្ត​ព្រះ​សីហ​នុ ១៨,០៧៣ នាក់
ខេត្តកំពត ១៥,៨៤០ នាក់
ខេត្តសៀមរាប ១៥,២៦០ នាក់
ខេត្ត​កែប ១២,៨៨០ នាក់
ខេត្តមណ្ឌលគិរី ១០,០១០ នាក់
ខេត្តពោធិ៍សាត់ ៩,៥៦៨ នាក់ ។

តាម​ការ​វាយតម្លៃ​បឋម ភ្ញៀវ​ទេសចរ​នឹង​មាន​ចំនួន​កាន់តែ​ច្រើន​នៅ​ថ្ងៃ​ទី​២ និង​ទី​៣ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ព្រោះថា អត្រា​កក់​បន្ទប់​ស្នាក់​នៅ​តាម​សណ្ឋាគារ និង​ផ្ទះសំណាក់​គឺ​មាន​ច្រើន ពិសេស​ខេត្ត​គោលដៅ​សំខាន់​ៗ ដូច​ជា ខេត្ត​ព្រះ​សីហ​នុ ខេត្ត​កែប ខេត្តកំពត ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី​ជាដើម ខណៈ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​កាន់តែ​ច្រើន​បាន​បើក​ដំណើរការ​ទទួលភ្ញៀវ​ទេសចរ​ឡើង​វិញ ។

ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន បាន​ចេញដំណើរ​ទៅ​តាម​ខេត្ត​តាំងពី​ល្ងាច​ថ្ងៃ​ទី​១៧ វិច្ឆិកា ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ចរាចរណ៍ នៅ​តាម​ផ្លូវជាតិ​សំខាន់​ៗ មាន​សភាព​កកកុញ ពិសេស​ផ្លូវជាតិ​លេខ​៦ ឆ្ពោះទៅ​ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ និង​ខេត្ត​គោលដៅ​ភាគ​ខាងជើង និង​ភាគ​ពាយព្យ និង​ផ្លូវជាតិ​លេខ​៣ ឆ្ពោះទៅ​ខេត្ត​កែប និង​ខេត្តកំពត ។

កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ចរន្ត​ភ្ញៀវ​ចូល​ទៅ​គោលដៅ​ខេត្ត​សំខាន់​ៗ ដូច​ជា ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី​ជាដើម​នៅ​តែ​មាន​ភាព​កកកុញ​ពេញ ដោយ​ភ្ញៀវ​ទេសចរ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​មួយ​ចំនួន បាន​និង​កំពុង​ដើរ​កម្សាន្ត​ច្រើន​គោលដៅ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ។

បើ​ទោះជា ពុំ​មានការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក នៅ​រាជធានី​ភ្នំពេញ ក៏​ប្រជាពលរដ្ឋ​នៅ​តែ​ដើរ​កម្សាន្ត​ច្រើន ពិសេស​នៅ​មុខ​ព្រះ​បរមរាជវាំង ខណៈ​ដែល​កន្លែង​ខ្លះ ក៏​មានការ​រៀបចំ​ការ​ប្រណាំងទូក​ខ្នាត​តូច ដូច​ជា​នៅ​កោះ​ប្រាក់ ស្រុក​កៀនស្វាយ ក្នុង​ខេត្តកណ្តាល និង​នៅ​បន្ទាយឆ្មារ ក្នុង​ខេត្តបន្ទាយមានជ័យ​ជាដើម ស្រប​ពេល​ដែល​រដ្ឋបាល​រាជធានី​-​ខេត្ត បាន​តុបតែង​លម្អ​ទីរួមខេត្ត និង​ទីប្រជុំជន​នានា​ឲ្យ​មាន​សោភ័ណ​ភាព ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។

ជា​ការ​កត់សម្គាល់ ចរន្ត​ភ្ញៀវ​ទេសចរ មាន​ភាព​ផុសផុល​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់​ទូ​ទាំង​ប្រទេស រាប់​ទាំង​គោលដៅ​ទេសចរណ៍វប្បធម៌ តំបន់ឆ្នេរ អេកូ​ទេសចរណ៍ ក​សិ​-​ទេសចរណ៍ និង​រមណីយដ្ឋាន​កែ​ច្នៃ​បែប​លក្ខណៈ គ្រួសារ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ