ផូស៊ីល​ម្តាយ​បីកូន​អាយុ​4800​ឆ្នាំ​មុន​ប្រទះ​ឃើញ​នៅ​តៃវ៉ាន់


សារព័ត៌មាន​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​ទី​២៧ មេ​សា ២០១៦ ផ្សាយ​ថា លោកស្រី Chu Whei-Lee អ្នក​អភិរក្ស​ផ្នែក​មនុស្ស​វិទ្យា នៅ​សារមន្ទីរ​ជាតិ​វិទ្យាសាស្ត្រ​ធម្មជាតិ​របស់ តៃវ៉ាន់​ឱ្យ​ដឹង​ថា គ្រោងឆ្អឹង​មនុស្ស​ស្ថិត​ក្នុង​រណ្តៅ​មួយ​នៃ​តំបន់​តៃ​ជុង បង្ហាញ​ឱ្យ​ឃើញ​ពី​ស្លាកស្នាម​ក្នុង​យុគសម័យ​បុរាណ​របស់​មនុស្ស​នៅ​ប៉ែក​កណ្តាល​កោះ​តៃវ៉ាន់ ។ គ្រោងឆ្អឹង​នោះ​មាន​លក្ខណៈ​ចម្លែក គឺជា​ផូស៊ីល​គ្រោងឆ្អឹង​ស្ត្រី​ដែល​ឱន​សម្លឹង​កូន​ក្នុង​រង្វង់​ដៃ​របស់​ខ្លួន​មាន​អាយុ​ប្រហែល​៤.៨០០​ឆ្នាំ ។

លោកស្រី Chu Whei-Lee និយាយ​ថា នៅ​ពេល​ជីក​ឃើញ​គ្រោងឆ្អឹង​នេះ អ្នក​បុរាណវិទ្យា និង​ក្រុមការងារ​មាន​ភាព​ភ្ញាក់ផ្អើល និង​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​ម្តាយ​ឱន​សម្លឹង​មើល​កូន​ក្នុង​ដៃ​របស់​ខ្លួន ។

ការ​ជីក​រក​គ្រោងឆ្អឹង​បុរាណ​នៅ​ទីតាំង​នោះ​ចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ​ទី​២ ឧសភា ដោយ​ចំណាយពេល​១​ឆ្នាំ​ទើប​រួចរាល់ ក្រោយមក​ត្រួតពិនិត្យ​ពី​អាយុ​លើ​កាបូន​គ្រោងឆ្អឹង​នោះ​ដែល​មាន​គ្រោងឆ្អឹង​ទារក​៥​នាក់​នៅ​រួម​គ្នា ៕

Facebook Google Twitter Email

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ