ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបត្យករ​អង់គ្លេស គ្រោង​សង់​អគារ ឈើ​ខ្ពស់កប់ពពក

7 ឆ្នាំ មុន

ស្ថាបត្យករ​អង់គ្លេស​មួយ​ក្រុម​បាន​បញ្ចេញ​គម្រោង​សង់​អគារ​ខ្ពស់កប់ពពក​ដំបូង​គេ​នៅ​ក្រុង​ឡុ​ង​ដ៍​ធ្វើ​ពី​ឈើ​សុទ្ធ​សូ​ម្បី​តែ​រចនាសម្ព័ន្ធ​ខាងក្នុង និង​ខាងក្រៅ​អគារ ។ ក្រុម​ស្ថាបត្យករ​នៅ​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ជ គ្រោង​សង់​អគារ​កម្ពស់

ស្ថាបត្យករ​អង់គ្លេស​មួយ​ក្រុម​បាន​បញ្ចេញ​គម្រោង​សង់​អគារ​ខ្ពស់កប់ពពក​ដំបូង​គេ​នៅ​ក្រុង​ឡុ​ង​ដ៍​ធ្វើ​ពី​ឈើ​សុទ្ធ​សូ​ម្បី​តែ​រចនាសម្ព័ន្ធ​ខាងក្នុង និង​ខាងក្រៅ​អគារ ។ ក្រុម​ស្ថាបត្យករ​នៅ​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ជ គ្រោង​សង់​អគារ​កម្ពស់ ៣០៤ ម៉ែត្រ​ស្ថិត​នៅ​ឆ្ងាយ​ពី​មជ្ឈមណ្ឌល Barbican Center ក្នុង​ទីក្រុង​ឡុ​ង​ដ៍ ។ អ្នក​រចនា​សំណង់​អគារ​សង្ឃឹមថា ផ្ទះសម្បែង ១០០០ ខ្នង​អាច​បង្កើត​ឡើង​ក្នុង​អគារ​ដែល​មាន​កម្ពស់​៨០ជាន់​នេះ ។

Oakwood Tower ឬ​អគារ​ឈើ​នឹង​មាន​ស៊ុម​ឈើ​ទាំងស្រុង និង​កម្ពស់​ជាន់ ៩៣.០០០ ម៉ែត្រការ៉េ ។ គោល​គំនិត​នៃ​ការ​បង្កើត​អគារ​ឈើ​នេះ​បាន​ដាក់​ជូន​លោក​ចៅហ្វាយ​ក្រុង​ឡុ​ង​ដ៍ ប៊ូ​រី​ស ច​ន​សុ​ន ហើយ​បើសិនជា​គម្រោង​នេះ​ទទួល​បានការ​អនុញ្ញាត​ឱ្យ​សាងសង់​នោះ វា​នឹង​ក្លាយជា​សំណង់​អគារ​ខ្ពស់កប់ពពក​ទី ២ ក្នុង​ក្រុង​ឡុ​ដ​ដ៍​បន្ទាប់​ពី​អគារ The Shard ហើយនឹង​ក្លាយជា​សំណង់​ឈើ​ខ្ពស់​ជាងគេ​ក្នុង​លោក ។

លោក​ម៉ៃ​ឃើ​ល រ៉ូ​ម៉េ​ជ នាយក​មជ្ឈមណ្ឌល​ច្នៃប្រឌិត​សម្ភារ​ធម្មជាតិ​នៃ​សាកលវិទ្យាល័យ ខេ​ម​ប្រ៊ី​ជ​និយាយ​ថា សំណង់ Barbican រចនា​នៅ​ពាក់កណ្តាល​សតវត្សរ៍​មុន​ដើម្បី​នាំ​យក​ការ​រស់នៅ​បែប​ស៊ី​វី​ល័យ​ចូល​ក្នុង​ក្រុង​ឡុ​ង​ដ៍​ប្រកបដោយ​ជោគជ័យ ។ ឈើ​ត្រូវ​បាន​គេ​ប្រើប្រាស់​ធ្វើ​ផ្ទះ​អស់​រយៈពេល​ជាង ២០០០​ឆ្នាំ​មក ហើយ​ៗ​វា​ជា​វត្ថុ​មាន​ទម្ងន់​ស្រាល និង​មាន​និរន្តរភាព​សម្រាប់​សំណង់​បុរាណ ។

បច្ចុប្បន្ន​អគារ​ធ្វើ​ពី​ឈើ​កម្ពស់ ១៤ ជាន់​ស្ថិត​នៅ​ក្រុង បេ​៊ី​ហ្គែ​ន​ប្រទេស​ន័​រ​វែ​ស ប៉ុន្តែ​អគារ​ឈើ​ជា​ច្រើន​ផ្សេង​ទៀត​គ្រោង​សាងសង់​ក្នុង​ប្រទេស​បារាំង និង​ប្រទេស​ស៊ុ​យ​អែ​ត ៕