ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិទម្លាយរឿងរ៉ាវ និង​មូលហេតុ ក្រោយ​ប្រទះឃើញ​ស.ព​បុរសម្នាក់​​​ក្នុងបន្ទប់ជួល​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ច.ង ក​ ​បណ្ដាលឱ្យ​បាត់បង់​ជីវិត​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ រហូតស.ព​មាន​សភាព​ហើម​ស្អុយ​

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ច.ង ក​ ​បណ្ដាលឱ្យ​បាត់បង់​ជីវិត​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ រហូតស.ព​មាន​សភាព​ហើ.ម​ស្អុ.យ​ទៅ​ហើយ ​ទើប​សាច់ញាតិ​ដឹង​ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ។ ​ខណៈនោះ​ក៏​មាន​បុរស​ម្នាក់​ទៀត​ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​​ជនរងគ្រោះ​​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា​ បងប្រុស​របស់​​គាត់​​រូប​នេះ​មាន​ប្រពន្ធ​ច្រើន ហើយ​កូន​ក៏​ច្រើន​ដែរ​ ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង​ ប៉ុន្តែ​មិន​បាន​យកគ្នា​​ជាប់​លាប់​នោះ​ទេ​ គឺ​យក​លែង​ៗ លុះ​ចុង​ក្រោយ​នេះ​បាន​យក​ស្រី​ក្មេង​ម្នាក់​ទៀត​ធ្វើ​ជា​គូស្នេហ៍​ និង​នាំ​គ្នា​ជួល​បន្ទប់​ខាងលើ​ស្នាក់​នៅ តែ​ពុំ​បាន​ប៉ុន្មាន​ផង ​ត្រូវ​ស្រី​ស្នេហ៍​នេះ​រត់​ចោល​បាត់ ហើយ​សង្ស័យ​ធ្វើ​ឲ្យ​​បងប្រុសរបស់គាត់​តូចចិត្ត​ ទើប​ច.ង ក​ បែប​នេះ​តែ​ម្ដង​។

ហេតុការណ៍​​​ខាងលើ​នេះ​បានបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​កាលពី​វេលា​ម៉ោង​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ក្នុង​បន្ទប់​ជួល​លេខ​១៤ ជាន់​ទី​២ ផ្ទះ​ជួល​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្រុម​២ ភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរសរងគ្រោះ​​ខាងលើ​នោះ​​ឈ្មោះ នឹម ឈី​ន អាយុ​៤១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​រវៀង ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ ដោយ​ពុំ​បានឃើញ​បុរសរងគ្រោះ​រូប​​នោះ​​ចេញ​ក្រៅ​បន្ទប់ ទើប​បងប្អូន​ក៏​បាន​យក​ម្ហូបអាហារ​ទៅ​ឲ្យ​បរិភោគ លុះ​ពេល​ទៅ​ដល់​បានឃើញ​ទ្វារ​បន្ទប់​បិទ​ជិត​ និង​ជាប់​គន្លឹះ​ពី​ខាងក្នុង​ថែម​ទៀត​ផង​ ។ ​ខណៈនោះ​បងប្អូន​បាន​ហៅ​ឲ្យបើកទ្វារដែរ​ ប៉ុន្តែ​ពុំ​ឮ​ឆ្លើយ​សោះ​ បងប្អូន​ក៏​បាន​បើក​បង្អួច​មើល ​ស្រាប់តែ​ឃើញ​បុរស​នេះ​ច.ង ក ​ដោយ​ស.ព​មាន​សភាព​ហើ.ម​ស្អុ.យ​បាត់​ទៅ​ហើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​បាន​បង្ក​ឲ្យ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​យ៉ាង​ខ្លាំង ហើយ​បងប្អូន​ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​វាន​ដឹង​និង​ចុះ​ទៅ​ពិនិត្យ​មើល ​។ ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​​ខាងលើភ្លាម ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ចុះ​ទៅ​កាន់​ទីនោះ​ ហើយ​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើ​កោសល្យវិច័យ​ ​ជា​លទ្ធផល រក​ឃើញ​ថា​ បុរសរងគ្រោះរូប​​នោះ​​ពិតជា​​បាត់បង់ជីវិត​ ​ដោយសារ​តែ​ការ​ធ្វើ​អត្តឃា.ត​ដោយ ច.ង ក ប្រាកដ​មែន​។

តាម​ប្រភពពី​លោក នឹម ឆៃ អាយុ​៣២​ឆ្នាំ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា បុរសរងគ្រោះ​​​ខាងលើ​​នោះ​​គឺ​ត្រូវជា​បង​បង្កើត​របស់​គាត់ ដែល​កន្លង​មក ​បងប្រុស​របស់​​គាត់​រូប​នេះ​​មាន​ប្រពន្ធ​ច្រើន ហើយ​កូន​ក៏​ច្រើន​ដែរ​ ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង​ ។ ​ប៉ុន្តែ​ប្រពន្ធ​នីមួយ​ៗ​អត់​ដែល​យក​ជាប់​លា​ប់​ម្នាក់​ណា​នោះ​ទេ គឺ​រួមរស់​ជាមួយ​គ្នា​តែ​មួយ​រយៈ​គឺ​លែង​វិញ​ហើយ និយាយ​រួម​គឺ​យក​លែង​ៗ​រហូត​។​

​​បុរស​ជា​​ប្អូន​បានបន្ត​ថា ដោយឡែក​ ចុង​ក្រោយ​នេះ ​បងប្រុសរបស់គាត់​បាន​យក​ស្រី​ក្មេង​ម្នាក់​ធ្វើ​ជា​គូស្នេហ៍​និង​បាន​នាំ​គ្នា​ជួល​បន្ទប់​ខាងលើ​ស្នាក់​នៅ តែ​បាន​ត្រឹមតែ​រយៈពេល​១​ខែ​ប៉ុណ្ណោះ​ ស្រី​ក្មេង​នោះ​ក៏​បាន​រត់​ចោល​បាត់ ហើយ​សង្ស័យ​បងប្រុស​​របស់​គាត់​តូចចិត្ត ​ទើប​ច.ង ក ​បញ្ចប់ជីវិត​បែប​នេះ​តែ​ម្ដង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ