ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​6​រូប​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​SEABPF​នៅ​ប្រទេស​ថៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​អាស៊ី​អាគ្នេយ៍ ចុះ​ថ្ងៃ​ទី​២៣ មីនា លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឯកភាព​ឱ្យ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បញ្ជូន​

រាជធានី​ភ្នំពេញ ៖ តប​តាម​ការ​អញ្ជើញ​របស់​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​អាស៊ី​អាគ្នេយ៍ ចុះ​ថ្ងៃ​ទី​២៣ មីនា លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឯកភាព​ឱ្យ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បញ្ជូន​ប្រតិភូ​កីឡា​របស់​ខ្លួន​ឱ្យទៅ​ចូលរួម​ប្រកួត​រើស​ជើងឯក​កីឡា​កាយ​វប្បកម្ម​អាស៊ី​អាគ្នេយ៍ (Southeast  Asian  Bodybuilding and Physique sport Federation –SEABPF) លើក​ទី​១៣​នៅ​ប្រទេស​ថៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​បាងកក ចាប់ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ។

សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា បាន​ត្រៀម​បញ្ជូន​ប្រតិភូ​កីឡា​ចំនួន​៦​រូប​ឱ្យទៅ​ចូលរួម​ប្រកួត ក្នុង​នោះ​មាន​ថ្នាក់ដឹកនាំ​១​រូប​គឺ​លោក ស៊ឹ​ម សុខ​មង្គល​រស្មី គ្រូបង្វឹក​១​រូប​គឺ​លោក សុខ សុភ​ក្ដិ និង​កីឡាករ​ចំនួន​៤​រូប​មាន​ដូច​ជា​លោក តឹក ប៊ុ​ន​រី​, ណុំ សុ​បិ​ន្ត​, ទ្រឹង ចិន និង​បាប វ៉ា​ន់​នី ។ សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ កីឡាករ​ទាំងអស់​សុទ្ធតែ​មាន​ជំនឿ​ចិត្ត​រៀងខ្លួន​ក្នុង​ការ​ដណ្ដើម​មេដាយ​យក​មក​ជូន​ជាតិ ព្រោះ​ពួក​គេ​ទាំងអស់​គឺជា​កីឡាករ​ដែល​មានបទពិសោធន៍​ខ្ពស់ និង​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ញឹកញាប់​ទៀត​ផង ។ ចំពោះ​ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ​ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា ប្រើប្រាស់​ថវិកា​ឆ្នាំ​២០១៦​របស់​អង្គភាព និង​ថវិកា​របស់​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ៕