ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​រាវ​លៀស​ទុក​ក្លែមស្រា​លង់ទឹក​ស្លា.ប់​ម្នាក់

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ពេល​ដែល​ខ្វះ​គ្រឿង​ក្លែមស្រា​នោះ​យុវជន​១​ក្រុម​មាន​គ្នា​៥​នាក់ បាន​ទៅ​ចុះរ​កលៀស ស្ថិត​នៅ​ទីតាំង​រណ្តៅ​ជីកដី​មួយ​កន្លែង​ចម្ងាយ​៤៥០​ម៉ែត្រ​ខាងលិច

ខេត្ត​ត្បូងឃ្មុំ ៖ ពេល​ដែល​ខ្វះ​គ្រឿង​ក្លែមស្រា​នោះ​យុវជន​១​ក្រុម​មាន​គ្នា​៥​នាក់ បាន​ទៅ​ចុះរ​កលៀស ស្ថិត​នៅ​ទីតាំង​រណ្តៅ​ជីកដី​មួយ​កន្លែង​ចម្ងាយ​៤៥០​ម៉ែត្រ​ខាងលិច ភូមិ​វាល​កណ្តៀង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ដោយ​នាំ​គ្នា​ហែល​ទឹក​លេង​ចុះឡើង ជា​ហេតុ​បណ្តាល​ឲ្យ​លិច​បាត់​ម្នាក់ ។ ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៦ ហើយ​រហូត​មក​ដល់​វេ លា​ម៉ោង​៩​និង​៣៨​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមេសា ទើប​សាកសព​បាន​ផុស​អណ្តែត ។

អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ បូ រ័​ត្ន ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​១៥ ឃុំ​ជប់ រួម​ជាមួយ​មិត្តភក្តិ​៤​នាក់​ទៀត​បាន​នាំ​គ្នា​ទៅ រាវ​លៀស​នៅ​រណ្តៅ​ដី​មួយ​កន្លែង ដែល​មាន​ទំហំ​ក្បាល​៣៥​ម៉ែត្រ​គុណ​៦០​ម៉ែត្រ និង​ជម្រៅ​៦​ម៉ែត្រ​គឺ​ត្រូវ បាន​ជីក​យក​អាច​ម៏​ដី​លក់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ថែម​ទាំង​មានទឹក​ផង​ដែរ ។ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​នាំ​គ្នា​ចុះ រាវ​លៀស​នោះ ថែម​ទាំង​បាន​ហែល​ទឹក​ឆ្លង​ពី​មាត់​រណ្តៅ​ម្ខាង ទៅ​មាត់​ស្រះ​ម្ខាង​ទៀត ប៉ុន្តែ​ចៃដន្យ​បែរជា​អ្នក​រង​គ្រោះ​ហែល​មិន​បាន​ដល់​គោលដៅ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​លង់​លិចទៅ​បាត​រណ្តៅ​បាត់​។

បន្ទាប់​មក​មិត្តភក្តិ​ផ្សេង​ទៀត បាន​នាំ​គ្នា​ប្រឹង​រាវ​រកតែ​មិន​បានឃើញ​នោះ​ទេ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​គ្នា​ប្រឹង​រាវរក តែ​មិន​បាន​ទទួលលទ្ធផល ។ លុះ​រហូត​មក​ដល់​វេលា​ម៉ោង​៩​និង​៣៨​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមេសា សាកសព​ឈ្មោះ បូ រ័​ត្ន ហៅ​ម៉ា​ប់ បាន​ផុស​អណ្តែត​ឡើង ក្នុង​ពេល​នោះ​លោកស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដោយ​មាន​ស្ថាប័ន​ពេទ្យ​ចូលរួម​ពិនិត្យ​ដែរ ។ នៅ​លើ​ខ្លួនប្រាណ​សព​មិនឃើញ​មាន​ស្លាកស្នាម អ្វី​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ ដូច្នេះ​សព​ពិតជា​បាន​ស្លាប់ ដោយសារ​តែ​លង់ទឹក​ពិតប្រាកដ រួច​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល​សព ឲ្យ​ទៅ​សាច់ញាតិ​ដើម្បី​រៀបចំ​បុណ្យ​តាម​ប្រពៃណី ។

អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន បញ្ជាក់​ថា ទីតាំង​រណ្តៅ​ដី​ខាងលើ នោះ​ត្រូវ​បាន​គេ​ជីក​តាំង​តែ​ពី​ឆ្នាំ​២០១១ ដោយ​បាន​យក​អាច​ម៏​ដី​លក់​ឲ្យ​អ្នកស្រុក ហើយ​កន្លង​មក​នោះ ក៏​ធ្លាប់​មាន​ក្មេង​ៗ​បាន​នាំ​គ្នា​ទៅ​ងូតទឹក​លេង ដោយ​បាន​លង់​ទឹកតែ​សំណាង ត្រូវ​បាន​គេ​សង្គ្រោះ​ទាន់ ពេលវេលា ។ សូម​ឲ្យ​ឪពុក​ម្តាយ​ទាំងឡាយ​មានការ​ប្រុង​ប្រយ័ត្ន កុំ​បណ្តែតបណ្តោយ​កូនចៅ​ឲ្យ​ទៅ ងូតទឹក​រណ្តៅ​នោះ​លេង ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​លង់​ស្លាប់ នាំ​មក​នូវ​វិប្បដិសារី​ក្នុង​គ្រួសារ ៕