កីឡាការិនីចិន Peng Shuai ចោទប្រកាន់អតីតមន្ត្រីជាន់ខ្ពស់ម្នាក់ពាក់ព័ន្ធបំពា.នផ្លូវភេ.ទ
ចិន ៖ កីឡាការិនីវាយកូនបាល់ចិន Peng Shuai បានចោទប្រកាន់លើមន្ត្រីកុម្មុយនិស្តចូលនិវត្តន៍ម្នាក់ជាសាធារណៈពីបទបំពា.ន
ចិន ៖ កីឡាការិនីវាយកូនបាល់ចិន Peng Shuai បានចោទប្រកាន់លើមន្ត្រីកុម្មុយនិស្តចូលនិវត្តន៍ម្នាក់ជាសាធារណៈពីបទបំពា.ន
ចិន ៖ កីឡាការិនីវាយកូនបាល់ចិន Peng Shuai បានចោទប្រកាន់លើមន្ត្រីកុម្មុយនិស្តចូលនិវត្តន៍ម្នាក់ជាសាធារណៈពីបទបំពា.នផ្លូវភេ.ទ។
កាលពីថ្ងៃទី២ ខែវិច្ឆិកា កីឡាការិនី Peng Shuai បានធ្វើការបង្ហោះលើបណ្តាញសង្គម Weibo ដោយអះអាងថា អតីតឧបនាយករដ្ឋមន្ត្រីចិនគឺលោក Zhang Gaoli បានបង្ខំនាងឱ្យមានទំនាក់ទំនងផ្លូវភេ.ទជាមួយគាត់កាលពីប៉ុន្មានឆ្នាំមុន។ ដែលនេះគឺជាលើកទីមួយហើយ ដែលការចោទប្រកាន់បែបនេះ ត្រូវបានធ្វើឡើងប្រឆាំងនឹងមេដឹកនាំនយោបាយជាន់ខ្ពស់ចិន។
ជុំវិញបញ្ហានេះ លោក Zhang អាយុ៧៥ឆ្នាំ មិនបានឆ្លើយតបនឹងការអះអាងរបស់ Peng Shuai ឡើយ។ ខណៈការបង្ហោះរបស់នាង ក៏ត្រូវបានគេលុបចេញពីប្រព័ន្ធអ៊ីនធឺណិតចិននៅប៉ុន្មានម៉ោងក្រោយការបង្ហោះ។
កីឡាការិនី Peng Shuai បញ្ជាក់ថា លោក Zhang បានបង្ខំនាង បន្ទាប់ពីនាងបានទៅផ្ទះគាត់ដើម្បីលេងកីឡាវាយកូនបាល់ (Tennis) ៖ «ខ្ញុំពិតជាភ័.យខ្លា.ចណាស់នៅរសៀលនោះ ខ្ញុំមិនបានយល់ព្រមទេ ហើយខ្ញុំបានយំរហូត។ អ្នកនាំខ្ញុំទៅផ្ទះអ្នក ហើយបង្ខំខ្ញុំឱ្យមានទំនាក់ទំនងផ្លូវភេ.ទជាមួយអ្នក» នេះជាសំណេររបស់កីឡាការិនីរូបនេះ។
នាងបានបន្ថែមទៀតថា នាងគ្មានភស្តុតាងណាមួយ ដើម្បីគាំទ្រដល់ការចោទប្រកាន់របស់នាងឡើយ។ ប៉ុន្តែអ្វីដែលនាងបានលើកឡើងគឺសុទ្ធសឹងតែជាការពិតទាំងអស់។
ការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើបញ្ហានេះទេ។ ដោយនៅពេលត្រូវបានសួរក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា លោកមិនបានដឹងអំពីបញ្ហានេះទេ ហើយនេះមិនមែនជាសំនួរទាក់ទងនឹងកិច្ចការបរទេសឡើយ។
គួរបញ្ជាក់ថា Peng Shuai ត្រូវបានគេចាត់ទុកជាកីឡាការិនីវាយកូនបាល់ដ៏ឆ្នើមម្នាក់របស់ចិន។ នាងធ្លាប់ជាប់ចំណាត់ថា្នក់លេខ១ពិភពលោកកាលឆ្នាំ ២០១៤ ដែលជាកីឡាករចិនដំបូងគេទទួលបានចំណាត់ថ្នាក់កំពូល បន្ទាប់ពីបានឈ្នះជើងឯក២ដងលើវិញ្ញាសាដៃគូនៅព្រឹត្តិការណ៍ Wimbledon ក្នុងឆ្នាំ២០១៣ និង French Open ក្នុងឆ្នាំ២០១៤។
ដោយឡែកលោក Zhang គឺជាឧបនាយករដ្ឋមន្ត្រីចន្លោះឆ្នាំ២០១៣ ដល់ ២០១៨ ហើយក៏ធ្លាប់ជាលេខាបក្សនៃខេត្ត Shandong ផងដែរ។ និងបានបម្រើការនៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយរវាងឆ្នាំ២០១២ ដល់ ២០១៧៕ (ប្រភពពី BBC និង Reuters)
ចែករំលែកព័តមាននេះ