ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​ខ្សោយកម្លាំង​ជាង​ដុល្លារ​អូស្ត្រាលី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ដុល្លារ​អូស្ត្រាលី ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣០៣៩ រៀល និង​លក់​ចេញ​រហូត​ដល់​ទៅ ៣០៦៩ រៀល​ឯណោះ ខណៈ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣០២៦ រៀល និង​លក់​ចេញ​តែ ៣០៥៧ រៀល​ប៉ុណ្ណោះ ។

ក្រៅពី​ហាងឆេង​ប្រាក់​រៀល​ធៀប​នឹង​ដុល្លារ​អូស្ត្រាលី ហើយ​នោះ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧០ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៧២៦ រៀល លក់​ចេញ ៤៧៧៤ រៀល និង ១ យន់​ចិន ទិញ​ចូល ៦៣៥ រៀល លក់​ចេញ ៦៤២ រៀល ។

ទន្ទឹម​នេះ​ដែរ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៦៧ រៀល លក់​ចេញ ៣៦០៣ រៀល ហើយ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤៦ រៀល លក់​ចេញ ៣៤៩ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០២០ រៀល លក់​ចេញ ៣០៥១ រៀល ។ ថ្ងៃនេះ​ដែរ ១ បាត​ថៃ ទិញ​ចូល ១២២ រៀល លក់​ចេញ ១២៤ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៩ រៀល លក់​ចេញ ១៨១ រៀល ៕

​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ