ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មេកង​ ក្រុម«​ហៃ​វេ បា​ណ​ន់​» ​ដែលធ្លាប់​ដឹកនាំ​កូន​ក្រុម​ជាង​១០០​នាក់​ដេញ​កា.ប់​គូ សត្រូវ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ មេកង​ដ៏​ធំនៃ​ពួកក្មេង​អន្ធពាល ដែល​មាន​សមាជិក​ក្រុម​ប្រមាណ​១០០​នាក់ និងមាន​រហ្ស​នាម​ថា ក្រុម​«​ហៃ​វេ បា​ណ​ន់​» ដែល​កម្លាំង​សមត្ថកិច្ច​តាម​ស្វែងរក​ចាប់ខ្លួន​កន្លង​មក ពេល​នេះ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​សម្រេច​ហើយ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨…

ខេត្តបាត់ដំបង​៖ មេកង​ដ៏​ធំនៃ​ពួកក្មេង​អន្ធពាល ដែល​មាន​សមាជិក​ក្រុម​ប្រមាណ​១០០​នាក់ និងមាន​រហ្ស​នាម​ថា ក្រុម​«​ហៃ​វេ បា​ណ​ន់​» ដែល​កម្លាំង​សមត្ថកិច្ច​តាម​ស្វែងរក​ចាប់ខ្លួន​កន្លង​មក ពេល​នេះ​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​សម្រេច​ហើយ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ តុលា នៅ​ចំណុច​ផ្ទះសំណាក់​មួយ​កន្លែង ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង តាម​«​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​» របស់​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្ត ពី​បទ​«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​»​។

ប្រធាន​ការិយាល័យ​ព្រ​ណ្ម​ទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង ដែល​ដឹកនាំ​កិច្ច​ប្រតិបត្តិការ​នេះ​ផ្ទាល់បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ម៉ា ចិ​ន្ត្រា (​ចិ​ត្រា​) ហៅម៉ៅ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​។ លោក​បាន​ប្រាប់​ថា ជន​នេះ​ ត្រូវ​ចាប់ខ្លួន​តាម ​«​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​» លេខ​៥៦៨ ត​ព្រ ចុះ​ថ្ងៃ​ទី១២ តុលា ២០២១ របស់​លោក​អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត ក្រោម​បទ​ចោទ​« ហិង្សា​រ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ដែល​ប្រព្រឹត្ត កាលពី​ដើមខែ​ក​ក្ដ​ដា កន្លង​ទៅ​នេះ​នៅ​ម្ដុំ​សួនច្បារ​សម្ដេច​ក្រឡាហោម ស ខេ​ង​។

បើ​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនរបស់​លោក អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលា​ដំ​បួង​ខេត្តខាងលើ​នេះ ជន​ត្រូវ​ចោទ​ឈ្មោះ ម៉ា ចិ​ន្ត្រា (​ចិ​ត្រា​) ហៅ ម៉ៅ បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ដ៏​ឃោរ​ឃៅទៅ​លើ​ភាគី​ម្ខាង​ទៀត នៅ​យប់​ថ្ងៃ​ទី០៦ កក្កដា ឆ្នាំ​២០២១ នៅ​លើ​សួន​ច្បារ​សម្ដេច​ក្រឡាហោម ស ខេ​ង​។ អំពើ​ហិ​ង្សា​របស់​ក្រុម​ក្មេង​អន្ធពាល​នេះ បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ថា គឺ​មាន​បក្ស​ពួក​ច្រើន​នាក់ ដូច​គោ​ហ្វូង​ប្រដាប់​ដោយ​កាំបិត ដំបង ដេញ​កាប់​និង​គប់​ទៅ​លើ​គួរ​សត្រូវ​របស់​ខ្លួនយ៉ាង​ឃោរ​ឃៅ ដែល​ធ្វើ​ឲ្យ​ភាគី​ម្ខាង​រង​បួស​។

យើង​ងាក​មក​ដឹង​ពី​ប្រវត្តិ​របស់​មេកងក្រុម​«​ហៃ​វេ បាណ​ន់​» ឈ្មោះ ម៉ា ចិ​ន្ត្រា ហៅ ម៉ៅ នេះ​វិញ តើ​ញាក់សាច់​ប៉ុនណា ក្រោយ​ពី​បានដឹង​តាម​រយៈ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ជំនាញ​និងចម្លើយ​សារភាព​របស់​មេខ្លោង​ជន​អន្ធពាល​ម្នាក់​នេះ ? ជន​នេះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ដោយ​ស​ង្ខេបយ៉ាង​ដូច្នេះ​ថា « ខ្ញុំ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្នុង​ករណី​វ៉ៃ កាប់​ចាក់​គ្នា​។ ក្រុម​ខ្ញុំ​ឈ្មោះ ហៃ​វេ បាណ​ន់​។ ក្រុម​ខ្ញុំ​មាន​សមាជិក​ប្រហែល​១០០​នាក់​ជាង មាន​ម៉ូតូ​ជាង​៥០​គ្រឿង​។ សម្ភារៈ ដែល​ពួក​ខ្ញុំ​ប្រើប្រាស​សម្រាប់​ប្រើ​ហិង្សា​ទៅ​លើ​គូសត្រូវ មាន​ផ្គាក់ កាំបិត​ពូថៅ និងដប​សាំង​»​។ តើ​ដប​សាំង​ត្រូវ​ប្រើ​បែប​ណា ពេល​ធ្វើ​សកម្មភាព ? ជន​នេះ បាន​ពន្យល់​ថា «​ខ្ញុំ​បាន​យក​ដ​អិ​ម​១៥០ និងដក​ស្រា​បៀរ​ច្រក​សាំង​ចូល​រួច​ញ៉ុ​ក​ក្រណាត់ លុះ​ពេល​ច្បាំង​គ្នា ខ្ញុំ​ដុត​គប់​ៗ​ទៅ​លើ​គួរ​សត្រូវ​តែ​ម្ដង​។ ខ្ញុំ​ធ្លាប់​ធ្វើ​សកម្មភាព​ដេក​កាប់​ចាក់​គ្នា ប្រហែល​ជាង​២០​ដង ហើយ​ពេល​ខ្លះ​មួយ​យប់​កាប់​គ្នា​៣​ដង​ក៏​មាន​។

ទីតាំង​ដែល​ក្រុម​ខ្ញុំដេញ​កាប់​ចាក់​គ្នា មាននៅ​លើ​ផ្លូវ​ហៃ​វេ ក្នុង​ស្ថានីយ​រថភ្លើង នៅ​លើ​សួនច្បារ និង នៅ​តាម​កន្លែង​ដទៃ​ទៀត ដែល​មាន​គួ.​សត្រូវ​ច្រើន ហើយ​ពេល​ខ្លះ​ឈ្នះ តែ​ពេល​ខ្លះ​រង​របួស​ទាំង​សងខាង​»​។ លោក ឈឿ​ង គឹ​ម​សុង ក៏​បាន​រំលឹក​ពី​ប្រវត្តិ​ក្រុម​« ហៃ​វេ បាណ​ន់​»​ នេះ​ផង​ដែរ​ថា បើ​តាម​កម្លាំង​ជំនាញ​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​កន្លង​មកនេះ គឺ​ក្រុម​«​ហៃ​វេ បាណ​ន់​» ដែល​មានឈ្មោះ ល្បង​ម៉ៅ ជា​មេខ្លោង នេះ​ពិតជា​ល្បីល្បាញ​មែន​។ ក្រុម​នេះ​ធ្វើ​សកម្មភាព​ស្ទើរ​គ្រប់​ទីកន្លែង ​ឡើង​កក្រើក​ក្រុង និង នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត ព្រោះ​ក្រុម​«​ហៃ​វេ បាណ​ន់​» នេះ​បង្កើត​សត្រូវ​ច្រើន​ណាស់​។

ប៉ុន្តែ​យ៉ាងណា លោក​គឹ​ម​ សុង បាន​បញ្ជាក់​ថា សមាជិក​ក្រុម​នេះ​ជា​ច្រើន​នាក់​ ហើយ​ត្រូវ​បាន​កម្លាំង​លោក​បង្ក្រាប​បានជា​បន្ត​បន្ទាប់ ហើយ​បច្ចុប្បន្ន​កំពុង​ជាប់គុក​នៅឡើយ តែ​នៅ​មានឈ្មោះ​ជា​ច្រើន​នាក់​ទៀត ដែល​កំពុង​ក្នុង​បញ្ជីខ្មៅ ដែល​ត្រូវ​តាម​ចាប់ខ្លួន​នៅ​ឡើយ តែ​ពេល​នេះ​មេខ្លោង​ធំ នៃ​ក្រុម​នេះ​ត្រូវ​ចាប់​បញ្ចូល​គុក​ហើយ​៕​

អត្ថបទសរសេរ ដោយ