ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អានិសង្ស​អ្នក​ធ្វើបុណ្យ​កឋិន

2 ឆ្នាំ មុន

កឋិន​គឺជា​ទាន​ដ៏​វិសេស​លើស​ទាន​នានា​ព្រោះ​ជា​ទាន​សង្គ្រោះ​ភិក្ខុសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​រយៈពេល​បី​ខែ​ឱ្យ​លោក​ទទួល​បាន​អានិសង្ស​៥​យ៉ាង ទោះបី​កឋិន​នោះ​តូចតាច តិចតួចស្តួចស្ដើង ឬ​ធំដុំ​សម្បូរ​បែប​យ៉ាងណា​ក៏​ដោយ ភិក្ខុ​អ្នក​ក្រាល​គ្រង​និង​អ្នក​អនុមោទនា​នៅ​តែ​ទទួល​អានិសង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​រាប់​អំពី​វេលា​ដែល​ភិក្ខុ​បាន​ក្រាល​គ្រង​និង​អនុមោទនា​កឋិន​ទៅ ។ ចំណែក​ទាយក​ទាយិកា អ្នក​ធ្វើ​កឋិន​ក៏​ត្រូវ​ទទួល​បាន​អានិសង្ស​ដ៏​ច្រើន​លើសលប់ ក្រៃ​លែង​លើស​បុណ្យ​នានា​ទាំងអស់​លើកលែងតែ​បុណ្យ​ធម្មទាន ហើយ​រមែង​បាន​សុខ​ចម្រើន​ទាំង​ក្នុង​លោក​នេះ​បន្ត​ដល់​បរលោក…

កឋិន​គឺជា​ទាន​ដ៏​វិសេស​លើស​ទាន​នានា​ព្រោះ​ជា​ទាន​សង្គ្រោះ​ភិក្ខុសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​រយៈពេល​បី​ខែ​ឱ្យ​លោក​ទទួល​បាន​អានិសង្ស​៥​យ៉ាង ទោះបី​កឋិន​នោះ​តូចតាច តិចតួចស្តួចស្ដើង ឬ​ធំដុំ​សម្បូរ​បែប​យ៉ាងណា​ក៏​ដោយ ភិក្ខុ​អ្នក​ក្រាល​គ្រង​និង​អ្នក​អនុមោទនា​នៅ​តែ​ទទួល​អានិសង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​រាប់​អំពី​វេលា​ដែល​ភិក្ខុ​បាន​ក្រាល​គ្រង​និង​អនុមោទនា​កឋិន​ទៅ ។

ចំណែក​ទាយក​ទាយិកា អ្នក​ធ្វើ​កឋិន​ក៏​ត្រូវ​ទទួល​បាន​អានិសង្ស​ដ៏​ច្រើន​លើសលប់ ក្រៃ​លែង​លើស​បុណ្យ​នានា​ទាំងអស់​លើកលែងតែ​បុណ្យ​ធម្មទាន ហើយ​រមែង​បាន​សុខ​ចម្រើន​ទាំង​ក្នុង​លោក​នេះ​បន្ត​ដល់​បរលោក ។ អ្នក​ធ្វើ​កឋិន​រមែង​បាន​អានិសង្ស​៥​យ៉ាង​គឺ​៖

១. ភិ​ក្ខ​បញ្ញា វិ​សារ​ទោ មាន​ប្រ​ជ្ញា​ភ្លៀវ​ក្លា​មុះ​មុត

២. សុវណ្ណ​តា មាន​ពណ៌​សម្បុរ​ល្អ

៣. សុរូប​តា មាន​រូបល្អ

៤. សុស​ណ្ឋា​នា មាន​ទ្រង់ទ្រាយ​ល្អ

៥. ចក្ក​វ​ត្តិ រាជា ហោ​តិ នឹង​បាន​ទៅ​ជា​ស្ដេច​ចក្រពត្តិ​ក្នុង​ជាតិ​ណាមួយ​ពុំខាន​ឡើយ ។

សូម​មិត្ត​ព្រះធម៌​ទាំងឡាយ​តាំងចិត្ត​ប្រព្រឹត្ត​តែ​សេចក្តី​ល្អ ព្រោះ​ការ​សន្សំ​បុណ្យ​បុណ្យ​រមែង​នាំ​មក​នូវ​សេចក្តីសុខ​សព្វ​ៗ​កាល សូម​អនុមោទនា​មហាកុសល​ក្នុង​ថ្ងៃឧបោសថសីល​!!! សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ