ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​ចុះ​កុងត្រា​ថ្មី​ជាមួយ​អា​មេ​រិ​ក​ដើម្បី​បង្កើន​សមត្ថភាព​មី​ស៊ី​ល​ខ្លួន

2 ឆ្នាំ មុន

តៃវ៉ាន់ ៖ តៃវ៉ាន់​បាន​ធ្វើការ​ចុះ​កុងត្រា​ថ្មី​មួយទៀត​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​មី​ស៊ី​ល Patroit PAC-3 របស់​

តៃវ៉ាន់ ៖ តៃវ៉ាន់​បាន​ធ្វើការ​ចុះ​កុងត្រា​ថ្មី​មួយទៀត​ជាមួយ​សហរដ្ឋអាមេរិក​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​មី​ស៊ី​ល Patroit PAC-3 របស់​ខ្លួន​។ នេះ​គឺជា​កុងត្រា​ទី ២​ហើយ​ក្នុង​រយៈពេល​ត្រឹម ៣​ខែ​ចុង​ក្រោយ​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

កិច្ចព្រមព្រៀង​ថ្មី​ជាមួយនឹង​អា​មេ​រិ​ក​មាន​តម្លៃ ៣៥,៦៣​លាន​ដុល្លារ​។ កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី ៣១ ខែសីហា​មាន​តម្លៃ ៥០​លាន​ដុល្លារ សម្រាប់​តម្លៃ​សរុប​ចំនួន ៨៧,៧​លាន​ដុល្លារ​។

កិច្ចព្រមព្រៀង​ចុង​ក្រោយ​នេះ​គឺ​ផ្តោត​ទៅ​កិច្ចការ​ថែរក្សា និង​ជួសជុល​លើ​ការ​ដំឡើង​មី​ស៊ី​ល​របស់​តៃវ៉ាន់​។

តៃវ៉ាន់ ដែល​មាន​ប្រជាជន ២៣​លាន​នាក់ បាន​ដាក់​ពង្រាយ​មី​ស៊ី​ល Patriot ចំនួន ៣៥០ ដោយ​មាន​កិច្ចព្រមព្រៀង​ជាមួយ​អា​មេ​រិ​កលើ​ការ​គ្រប់គ្រង​មិន​ត្រឹមតែ​ប្រ​ព័​ន្ធុ​មី​ស៊ី​ល​ទេ ថែ​ទាំង​មាន​លើ​កិច្ចការ​មួយ​ចំនួន​ទៀត​ដូច​ជា ការ​គាំទ្រ​ផ្នែក​បច្ចេកទេស ការ​ថែទាំ និង​ការ​ដឹក​ជញ្ជូន​ទៅ​អា​មេ​រិ​ក​ដើម្បី​ជួសជុល​ជាដើម​។

កោះ​តៃវ៉ាន់ ក៏​មាន​គម្រោង​ដាក់​ពង្រាយ​ប្រព័ន្ធ​បង្កើន​ប្រសិទ្ធភាព​មី​ស៊ី​ល​ចំនួន ៣០០​ទៀត​ផង​ដែរ​នៅ​ក្នុង​ឆ្នាំ ២០២៥ និង ២០២៦ ដែល​មាន​ទំហំ​ធំ​ជាង និង​អាច​បាញ់​បាន​ឆ្ងាយ​ជាង​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ