ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ផ្តន្ទាទោស​បុរស​ចិន​ដាក់​ពន្ធនាគារ​២១​ឆ្នាំ ក្រោយ​រក​ឃើញ​បទល្មើស​ក្នុង​បន្ទប់​សណ្ឋាគារ

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាតិ​ចិន​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់​២១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ

រាជធានី​ភ្នំពេញ ៖ លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាតិ​ចិន​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់​២១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៨០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​រក្សា​ទុក និង​ដឹក​ជញ្ជូន​គ្រឿង​.​ញៀន​ដោយ​ខុសច្បាប់ ប្រមាណ​ជិត​១០​គីឡូក្រាម​» ។

ជនជាប់ចោទ​ខាងលើ​នេះ​មានឈ្មោះ LI MING HSING ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​ចិន ស្នាក់ នៅ​សណ្ឋាគារ «​ដាយ​មិន​វ័​ន្ត​» ដែល​មាន​ទីតាំង​ស្ថិ​ន​នៅ​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន បាន​ដាក់​គោល​ដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​ក្បែរ​គល់​ស្ពាន​ហង្ស​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ពេល​នោះ​ក៏​ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង ម៉ាក LEXUS GS300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២W-៧៦៦៩ ធ្វើ​ដំណើរ​ដោយ​ជនជាតិ​ចិន​មួយ​គ្រួសារ មាន​គ្នា​៤​នាក់ (២​នាក់​ជា​ប្តី​ប្រពន្ធ និង​កូន​តូច​ៗ២​នាក់​) បាន​បើក​បំ​បុក​បា​រ៉ា​ស់​របស់​សមត្ថកិច្ច​ក៏​ជ្រុល​ចូល​ទៅ​មុខ រួច​ក៏​ចត​រថយន្ត​ទុក​ចោល ហើយ​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ចុះ​ពីលើ​រថយន្ត ហើយ​រត់គេច​ខ្លួន​បាត់ ស្រមោល​ចោល​កូន​២​នាក់ និង​បន្សល់​ទុក​កាបូប​មួយ​ដែល​មាន​គ្រឿង​.​ញៀន​នៅ​ក្នុង​នោះ​ផង​ដែរ ។

សូម​រំលឹក​ទៀត​ថា បន្ទាប់​មក កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿង​.​ញៀន​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​យ​អយ្យការ​អម​សាលាដំបូង បន្ត​ធ្វើការ​ឆែកឆេរ​បន្ទប់​សណ្ឋាគារ​ដែល​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ​ជួល​ស្នាក់​នៅ ទើប បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជនជាតិ​ចិន​មានឈ្មោះ LI MING HSING រួម​ទាំង​ដកហូត​ថ្នាំ​.​ញៀន​ជិត​១០​គីឡូក្រាម ដែល​មាន​ដូច​ជា ៖ សារធាតុ​.​ញៀន​ប្រភេទ ហេ​រ៉ូ​អ៊ី​ន ចំនួន​៤​គីឡូ​៨៧២​ក្រាម​, សារធាតុ​.​ញៀន​​ប្រភេទ ខេ​តា​មីន ចំនួន​៤​គីឡូ​៨៤៩.៥៨​ក្រាម សរុប​គ្រឿង​.​ញៀន​ទាំង​២​ប្រភេទ​នេះ គឺ​ទម្ងន់​៩​គីឡូ​៧២១​ក្រាម​, សារធាតុ​.​ញៀន​​ប្រភេទ​អំ​ពូ​ល​ចំនួន​១៥​ប្រអប់ និង​រថយន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS GS300 មួយ​គ្រឿង​ទៀត​ផង ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ថ្នាំ​.​ញៀន​ជិត​១០​គីឡូក្រាម ជនសង្ស័យ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ក៏​ត្រូវ​ឃុំខ្លួន​ចាប់ពី​ពេល​នោះ​មក រហូត​ដល់​ថ្ងៃ​បើក​សវនាការ​ជំនុំ​ជម្រះក្តី និង​មាន​សាលក្រម​ប្រកាស​ផ្តន្ទាទោស​នៅ​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ