ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សាយ​ច្រើន​ដង​ហើយ​តែ​ទំនងជា​មិនដឹង ទើប​ពុល​ស្លាប់​១​ទៀត

10 ឆ្នាំ មុន

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​និង​៧​នាក់​ទៀត​បាន​ពុល​ក្អួតចង្អោរ ដោយសារ​ទទួលទាន​ត្រី​កំពត ក្លែមស្រា​.​ស ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣០ មីនា ២០១៦

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​និង​៧​នាក់​ទៀត​បាន​ពុល​ក្អួតចង្អោរ ដោយសារ​ទទួលទាន​ត្រី​កំពត ក្លែមស្រា​.​ស ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣០ មីនា ២០១៦ នៅ​ក្នុងភូមិ​គោក​វត្ត ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ដែល​ស្លាប់​ឈ្មោះ មឿ​ត ម៉ែ​ន អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ ហើយ​ថា មុន​ពេល​កើតហេតុ​មនុស្ស​ប្រុស​ស្រី​៨​នាក់​រាប់​ទាំង​អ្នក​ស្លាប់ បាន​ទៅ​បាច​ត្រី​នៅ​ចំណុច​ត្រពាំងរុន​ខាងជើង ភូមិ​ល្វា ឃុំ​ស្រែ​ណូ​យ និង​បាន​ត្រី​កំពត​យក​ទៅ​បំពង​ហូប​ផ្ទាប់​ជាមួយ​ជ្រក់ស្វាយ​ធ្វើ​ជា​ម្ហូប​ក្លែមស្រា​.​ស និង​បណ្តាល​ឲ្យ​ពុល​ស្លាប់​ម្នាក់​និង​៧​នាក់​ទៀត​ក្អួតចង្អោរ ហើយ​បាន​ធូរស្រាល​វិល​ទៅ​ផ្ទះ​វិញ​អស់​ដែរ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មីនា​នេះ ។

សេចក្តីរាយការណ៍​បាន​ស្រង់​សំដី​សមត្ថកិច្ច​ថា មនុស្ស​ប្រុស​ស្រី​ទាំង​៨​នាក់​នេះ​ពិតជា​ពុល​ត្រី​កំពត​ប្រាកដ​មែន មិនមែន​ពុល​ស្រា​.​ស​នោះ​ទេ ៕