ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​ចិន​មួយ ដែល​មាន​ប្រជាជន​៤​លាន​នាក់​ ត្រូវ​បិទ​ខ្ទប់ ​ដោយ​មានការ​ឆ្លង​កូ​វី​ដ

1 ខែ មុន

ប្រជាជន​៤​លាន​នាក់​នៃ​ទីក្រុង​LANZHOU​ ប្រទេស​ចិន ត្រូវ​ដាក់​ជា​ថ្មី​ក្នុង​ការ​បិទ​ខ្ទប់​។ អាជ្ញាធរ​បាន​ចាត់វិធានការ​សុខាភិបាល​ថ្មី​ៗ

ប្រទេស​ចិន ៖ ខណៈ​សល់​ពេល​១០០​ថ្ងៃ​ទៀត​ដល់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ​រដូវរងា​ ក្រុង​ប៉េ​កាំ​ង ប្រជាជន​៤​លាន​នាក់​នៃ​ទីក្រុង​LANZHOU​ ប្រទេស​ចិន ត្រូវ​ដាក់​ជា​ថ្មី​ក្នុង​ការ​បិទ​ខ្ទប់​។ អាជ្ញាធរ​បាន​ចាត់វិធានការ​សុខាភិបាល​ថ្មី​ៗ ក្នុង​ទីក្រុង​នោះ នា​ភាគ​ពាយ័ព្យ​ប្រទេស​ ដោយសារ​មានការ​កើនឡើង​វិញ​នៃ​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​-១៩​។

សង្កាត់​ទាំងអស់​នៃ​ទីក្រុង​នេះ ជាទី​ប្រជុំជន​ខេត្ត​ហ្គា​ន​ស៊ូ ចាប់ពី​ពេល​នេះ​ទៅ​ត្រូវ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង​ម៉ឺ​ង​ម៉ាត់ ជាមួយ​ការ​ត្រួតពិនិត្យ​ការ​ដើរហើរ​តឹងតែង​។

ចិន​រៀបរាប់​នា​ថ្ងៃ​ទី​២៦ ខែ​​តុលា ឆ្នាំ​២០២១ ​ពី​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​​ចំនួន​២៩​នាក់​ក្នុងស្រុក​។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំងនេះ​ ភាគច្រើន​ទាក់ទិន​នឹង​ការ​ធ្វើ​ដំណើរ របស់​អ្នកទេសចរ​១​ក្រុម ​ដែល​ឆ្លង​វីរុស​នេះ​។ បែប​នេះ ​នាំ​ឲ្យ​អាជ្ញាធរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ខណៈ​​ប្រទេស​ចិន​កំពុង​​ត្រៀម​ទទួល​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា ចាប់ពី​ថ្ងៃ​ទី​៤ ខែ​​កុម្ភៈ ​ឆ្នាំ​២០២២​ទៅ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

Picture
Picture
Picture
Picture
Picture