ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលស្រុកថ្មពួក សហការជាមួយកម្លាំងយោធាប្រចាំទិសជួរមុខឈរជើងភូមិធ្លកដងរែក ចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាដួញដូរ និងចែកចាយគ្រឿងញៀន ដោយចាប់ខ្លួនបានម្នាក់ និងដកហូតថ្នាំញៀនចំនួន៥១គ្រាប់ កាលពីម៉ោង៨យប់ថ្ងៃទី៣០ មីនា ២០១៦ ស្ថិតនៅចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈន់ ខ្លុយ អាយុ៣០ឆ្នាំ មានទីលំនៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។ ជាមួយនឹងការចុះបង្ក្រាបនេះ សមត្ថកិច្ចនធ្វើការឆែរឆេររកឃើញថ្នាំញៀនប្រភេទមេតំហ្វាមីន គ្រាប់ពណ៌ផ្កាឈូកចំនួន៥១គ្រាប់ ដែលជនសង្ស័យលាក់ទុកនឹងហោប៉ៅខោរបស់គេ ។
ប្រភពដដែលថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា គេពិតជាដួញដូរគ្រឿងញៀនប្រាកដមែន ដោយលក់ឱ្យកម្មករលីដំឡូងនៅទីនេះ ។
ចែករំលែកព័តមាននេះ