ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាំ​ធុងបាស់​ចំ​បទ​អី បានជា​ផ្ទុះ​កំហឹង​កា.ប់​ចាក់​គ្នា​ផ្អើល

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ក្មេង​​ទំនើង​២​ក្រុម​​ប្រដាប់​ដោយ​កាំបិត​ ​និងដំបង បាន​​កា.ប់​ចាក់​គ្នា​មួយ​​ប្រាវ​នៅ​ក្នុង​កម្មវិធី​រាំ​ធុងបាស់​កម្សាន្ត​ កាលពី​
វេ​ល​ម៉ោង​១០ និង១០​នាទី​យប់​ថ្ងៃ​ទី​២៩ មីនា​ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​អូរ ឃុំ​កកោះ ស្រុក​មោង​ប្ញ​​ស្សី បណ្ដាល​ឱ្យ​​មានរង​​របួស​ធ្ង​ន​-​ស្រាល

ខេត្តបាត់ដំបង ​៖ ក្មេង​​ទំនើង​២​ក្រុម​​ប្រដាប់​ដោយ​កាំបិត​ ​និងដំបង បាន​​កាប់​ចាក់​គ្នា​មួយ​​ប្រាវ​នៅ​ក្នុង​កម្មវិធី​រាំ​ធុងបាស់​កម្សាន្ត​ កាលពី​
វេ​ល​ម៉ោង​១០ និង១០​នាទី​យប់​ថ្ងៃ​ទី​២៩ មីនា​ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​អូរ ឃុំ​កកោះ ស្រុក​មោង​ប្ញ​​ស្សី បណ្ដាល​ឱ្យ​​មានរង​​របួស​ធ្ង​ន​-​ស្រាល​ចំនួន​​៤​នាក់ ហើយ​ត្រូវ​​ឃាត់ខ្លួន​​៣​នាក់ រីឯ​មួយ​​ចំនួន​ទៀត ដាក់​មេ​ប្រូច​ចោលស្រុក​​អស់​ទាំង​យប់ ​។

​ប្រភព​​ឱ្យ​ដឹង​​ថា ក្រុម​​ក្មេង​ទំនើង​​ទាំង​២​ក្រុម​នោះ​ បាន​​ប្រយុទ្ធ​គ្នា​​យ៉ាង​ឃោ​រឃៅ​​​នៅ​ក្នុង​កម្មវិធី​រាំ​ធុង​បាស់​​កម្សាន្ត​​ក្នុង​ភូមិ ដែល​រៀបចំ​ដោយ​​យុវជន​ម្នាក់​​ឈ្មោះ​​ឡា​​ង ប៉ូ​រី អាយុ​​២៣​ឆ្នាំ តែ​មិន​បាន​សុំ​ច្បាប់ទម្លាប់ ឬទំនាក់ទំនង​សុំ​កិច្ច​សហការ​ពី​សមត្ថកិច្ច​មូល​ដ្ឋាន​​ទេ​។

មន្ត្រី​ដដែល​បន្ត​ថា  ពួក​គេ​បាន​ប៉ះ​ទ​ង្កិ​ច​គ្នា​ពេល​កំពុង​រាំ​កំសាន្ត លុះ​បន្តិច​ក្រោយមក ក៏​ឈាន​ដល់​ការ​ប្រើ​កាំបិត និង​ដំបងដេញ​កាប់ ដេញ​​វាយ​គ្នា​ផ្អើល​ពេញ​កម្មវិធី​តែ​ម្ដង ​។ 

បើ​​តាម​សេចក្ដី​រាយ​ការ​ណ៍​​ថា ការ​ប្រយុទ្ធ​គ្នា​ដូច​កំរោលចូល​​រវាង​​២​ក្រុម​នេះ បណ្ដាល​ឱ្យ​​គួរ​បក្ស​​ដិ​បក្ស​​៤​នាក់​រង​របួស​ជា​ទម្ងន់ ​។ ជន​ខ្លះ​​រយះ​ក្បាល ខ្លះ​របួស​ដងខ្លួន និង​របួស​ដៃជើង ហូរ​ឈាម​ស្រោច​ខ្លួន ហើយ​ត្រូវ​សាច់ញាតិ​ប​ញ្ជួ​ន​ទៅ​កាន់​មន្ទីរពេទ្យ​ទាំង​យប់​ភ្លាម​ៗ​ដែរ ដើម្បី​សង្គ្រោះ​បន្ទាន់​ ។ ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​អន្តរា​គម​ន៍​​ទាំង​យប់ ក្រោយ​ពី​ទ​ទូល​បាន​ព័​ត៏​មាន​នេះ ប៉ុន្តែ​ជន​ដៃដល់​បាន​រត់​គេច​ខ្លួន​អស់​បាត់​ទៅ​ហើយ លុះ​ព្រឹក​ថ្ងៃ​ទី​៣០​ មីនា ទើប​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ក្នុង​ចំណោម​ជាង​១០​នាក់​ ។

ជន​​ទាំង​​៣​នាក់​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ១-​ឈ្មោះ​ខុន សុផល ហៅ​ង៉ា អាយុ​២២​ឆ្នាំ ២-​ឈ្មោះ​ខេ​ង ខឿន អាយុ​២០​ឆ្នាំ និង​៣-​ឈ្មោះ​ឡា​ត់ និមល អាយុ​២០​ឆ្នាំ ពួក​គេ​រស់នៅ​ក្នុងភូមិ​ចក​ធំ ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី ​។ សមត្ថកិច្ចក៏​បាន​បញ្ជាក់​ដែរ​ថា ក្មេង​ទំនើង​ទាំង​២​ក្រុម​នេះ គ្មាន​ក្រុម​ណាមួយ​ ជា​ក្រុម​​រង​គ្រោះ​ទេ គឺ​សុទ្ធតែ​ជនល្មើស​ទាំងអស់ ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​ជន​ដៃដល់​មួយ​ចំនួន​ទៀត ដែល​កំ​ពុត​រត់ចោលស្រុក​ ។