អ្នកនឹងក្លាយទៅជាឪពុករបស់គេហើយ នៅពេលដែលភរិយារបស់អ្នកប្រសូតបុត្រ ។ ប៉ុន្តែការប្រតិបត្តិខ្លួនជាឪពុកដ៏ល្អម្នាក់ ទាមទារការលះបង់ និងកិច្ចខិតខំ ។ ខាងក្រោមនេះ ជាទ្រឹស្តី១០យ៉ាង ដែលឪពុកវ័យក្មេងគួរចងចាំ ដើម្បីធ្វើខ្លួនជាឪពុកល្អម្នាក់ ។
១-ឪពុក គឺជាមនុស្សម្នាក់ ដែលអាចជួយណែនាំកូនឱ្យធ្វើដំណើរលើផ្លូវជីវិតដ៏ត្រឹមត្រូវ
២-ឪពុក គឺជាមនុស្សម្នាក់ ដែលលាក់ការឈឺចាប់ នៅក្នុងបេះដូង ដើម្បីស្នាមញញឹមរបស់កូនៗ
៣-ឪពុក គឺជាមនុស្សម្នាក់ ដែលមិនបោះបង់កូនចោលឡើយ
៤-ឪពុក គឺជាមនុស្សម្នាក់ ដែលផ្តល់ក្តីស្រឡាញ់ចំពោះកូនមិនចេះរីងស្ងួត
៥-ឪពុក គឺជាមនុស្សម្នាក់ ដែលមិនបំផ្លាញការទុកចិត្តរបស់កូន
៦-ឪពុក គឺជាមនុស្សម្នាក់ ដែលជឿជាក់លើកូន
៧-ឪពុក គឺជាមនុស្សម្នាក់ ដែលរស់នៅ ដើម្បីស្នាមញញឺមរបស់កូន
៨-ឪពុក គឺជាមនុស្សដែលតែងតែការពារកូន
៩-ឪពុក គឺជាមនុស្សម្នាក់ ដែលលះបង់សេចក្តីត្រូវការរបស់ខ្លួន ដើម្បីបំពេញសេចក្តីត្រូវការរបស់កូន
១០-ឪពុក គឺជាមនុស្សម្នាក់ ដែលចេះធ្វើការច្រើនមុខ ដើម្បីកូន
តើមិត្តអ្នកអានកោះសន្តិភាពយល់ឃើញយ៉ាងណាចំពោះគំនិតទាំង១០នេះ?
ចែករំលែកព័តមាននេះ