ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​សមុទ្រ​​​ភ្លាត់ស្នៀត​បុក​បាក់ផែ​ផ្ទេរប្រេង

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់ សន្តិសុខ​យាម​ប្រចាំការ​នៅ​លើ​ផែ​ចតកប៉ាល់​ផ្ទេរ​ប្រេង​ឥន្ទ​នៈ​នៃ​ក្រុមហ៊ុន​កម្ពុជា​តេ​លា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​៤ ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​បាត់​ខ្លួន​នៅ​ក្នុង​ឧប្បត្តិហេតុ​កប៉ាល់​ដឹក​ប្រេង​ចូល

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់ សន្តិសុខ​យាម​ប្រចាំការ​នៅ​លើ​ផែ​ចតកប៉ាល់​ផ្ទេរ​ប្រេង​ឥន្ទ​នៈ​នៃ​ក្រុមហ៊ុន​កម្ពុជា​តេ​លា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​៤ ភូមិ​៤ ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ បាន​បាត់​ខ្លួន​នៅ​ក្នុង​ឧប្បត្តិហេតុ​កប៉ាល់​ដឹក​ប្រេង​ចូល​ចត​ខុស​លក្ខណៈ​បច្ចេកទេស ហើយ​ក៏​ជ្រុល​ទៅ​បុក​ផែ​ពេញទំហឹង បណ្តាល​ឱ្យ​ប៉ុស្តិ៍​យាម​ប្រចាំការ​នៅ​លើ​ផែ រួម​ទាំង​ផែ​លំបាក់​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ និង​បាត់​ខ្លួន​សន្តិសុខ​ម្នាក់ ដែល​យាម​ប្រចាំការ​នៅ​លើ​ប៉ុស្តិ៍​ខាងលើ​នោះ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន កងរាជអាវុធហត្ថ​ប្រចាំ​ស្រុក​ស្ទឹង​ហាវ​ខេត្ត​ព្រះ​សីហ​នុ​បានឱ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៩ មីនា ២០១៦ ខណៈ​កប៉ាល់​ដឹក​ប្រេង​មួយ​គ្រឿង ឈ្មោះ STLOGISTICS SEVICEGSE មក​ពី​ប្រទេស​វៀតណាម បើកបរ​ដោយ​ពី​ឡុ​ត​កប៉ាល់​ឈ្មោះ NIAYEN VULANE និង​ពី​ឡុ​ត​កម្ពុជា​ម្នាក់​ទៀត​ឈ្មោះ នួន ចាន់​រិ​ទ្ធិ ខណៈ​បើកបរ​កប៉ាល់​ចូល​ចត​អែប​ផែ ដើម្បី​ផ្ទេរ​ប្រេង​ឥន្ទ​នៈ​ឱ្យ​ក្រុមហ៊ុន​កម្ពុជា​តេ​លា ។

ដោយសារ​តែ​មានការ​ធ្វេសប្រហែស ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ផែ​ចត​ផ្ទេរ​ប្រេង​ខាងលើ និង​ប៉ុស្តិ៍​យាម​ប្រចាំការ​របស់​សន្តិសុខ​ក្រុមហ៊ុន កម្ពុជា​តេ​លារ​លំបាក់​រាប​ចូល​ទៅ​ក្នុង​សមុទ្រ​អស់​ទំហំ​៨០​ម៉ែត្រ x ១៣០​ម៉ែត្រ និង​បាត់បង់​អាយុជីវិត​សន្តិសុខ ដែល​កំពុង​តែ​ឈរ​យាម​នៅ​លើ​ផែ​ម្នាក់ រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច និង​ក្រុមហ៊ុន​ប្រេង​ឥន្ទ​នៈ​កម្ពុជា​តេ​លា​កំពុង​តែ​រុករក​សាកសព ។