ធ្វើអ៊ីចឹងតើ បានចេះតែបាត់ប្រាក់ចំណូលជាតិ
ខេត្តស្ទឹងត្រែង ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះមួយគ្រឿងត្រូវបានមន្ត្រីសាខាគយនិងរដ្ឋាករស្ទឹងត្រែងឃាត់កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦…
ខេត្តស្ទឹងត្រែង ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះមួយគ្រឿងត្រូវបានមន្ត្រីសាខាគយនិងរដ្ឋាករស្ទឹងត្រែងឃាត់កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦…
ខេត្តស្ទឹងត្រែង ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះមួយគ្រឿងត្រូវបានមន្ត្រីសាខាគយនិងរដ្ឋាករស្ទឹងត្រែងឃាត់កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ដោយសង្ស័យថា លើរថយន្តនោះមានទំនិញមួយចំនួនគេចពន្ធ ។
ប្រភពព័ត៌មានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ២តោនកន្លះនោះបានដឹកភេសជ្ជៈប្រភេទគោជល់ពីភ្នំពេញមកចែកចាយតាមដេប៉ូនៅខេត្តស្ទឹងត្រែង តែខណៈបម្រុងទម្លាក់ទំនិញត្រូវមន្ត្រីគយនិងរដ្ឋាករស្ទឹងត្រែងឃាត់នាំមកត្រូតពិនិត្យពាក់ព័ន្ធនិងទំនិញមិនស្របច្បាប់ ។
ប្រពភពីម្ចាស់រថយន្តឲ្យដឹងថា ភេសជ្ជៈប្រភេទគោជល់កំប៉ុងខ្លីទាំងនេះមានចំនួន១៣៨០កេស ដោយគាត់ស៊ីឈ្នួលដឹកបន្តពីរថយន្តមួយគ្រឿងទៀតពីភ្នំពេញមកដាក់នៅដេប៉ូ លោក កង ហ៊ីម ខាងត្បូងផ្សារស្ទឹងត្រែង ។ ហើយចំពោះការបង់ពន្ធស្របច្បាប់ឬមិនស្របច្បាប់នោះ លោកមិនបានដឹងទេ ព្រោះលោកត្រឹមជាអ្នកស៊ីឈ្នួលដឹកប៉ុណ្ណោះ ។
តាមការពិនិត្យរបស់មន្ត្រីគយនិងរដ្ឋាករស្ទឹងត្រែង បានស្តែងឲ្យឃើញថា ក្នុងចំណោមភេសជ្ជៈទាំង១៣៨០កេសនោះ មានបិទស្លាកបង់ពន្ធនាំចូលរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចំនួន២២៧កេស និងមិនមានបិទស្លាកចំនួន១១៥៣កេស ។
លោក ព្រាប សេរីវុត្ថា អនុប្រធានសាខាគយនិងរដ្ឋាករខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ការឃាត់ទំនិញយកមកត្រួតពិនិត្យនេះ យើងរកឃើញថា រថយន្តដែលដឹកភេសជ្ជៈគោជល់នេះមានចំនួន១៣៨០កេស ក្នុងនោះ១១៥៣កេសមិនមានបិទស្លាកបញ្ជាក់ពីការបង់ពន្ធ និង២២៧កេសទៀតមានស្លាកបង់ពន្ធត្រឹមត្រូវទៅតាមលក្ខណៈច្បាប់ ។ លោកបន្តថា ភេសជ្ជៈគោជល់នេះផលិតមានកាលបរិច្ឆេទត្រឹមត្រូវបញ្ជាក់ពីកម្មសិទ្ធបញ្ញារបស់ក្រសួងពាណិជ្ជកម្ម តែខុសត្រង់ថា ទំនិញភាគច្រើនអាជីវករមិនបានបង់ពន្ធជូនរដ្ឋ ហើយលាយជាមួយទំនិញមានបិទស្លាកសញ្ញាបង់ពន្ធដ៏តិចតួចបំផុត ករណីនេះបង្ហាញថា ភេសជ្ជៈដែលមិនបានបង់ពន្ធធ្វើឲ្យបាត់បង់ប្រាក់ចំណូលរបស់ជាតិ ដែលត្រូវចាត់ទុកថាជាទំនិញគេចពន្ធ ។
ទាក់ទិនទំនិញទាំងនេះ សាខាគយនិងរដ្ឋាករខេត្តស្ទឹងត្រែង បានធ្វើកំណត់ហេតុបញ្ជូនទៅសមត្ថកិច្ចក្រសួងដើម្បីចាត់ការតាមនិតិវិធី ។ ចំណែកការផាកពិន័យ មន្ត្រីសាខាគយមិនបានបញ្ជាក់ថា មានចំនួនប៉ុន្មាននោះទេ ៕
ចែករំលែកព័តមាននេះ