ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ដើរចូលព្រៃដើម្បីរកបេះផ្កាមកលក់ ស្រាប់តែជាន់មីនដាច់ប្រអប់ជើងខាងឆ្វេង កាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃទី២៨ មីនា ២០១៦ ស្ថិតនៅចំណុចចំណោត៨៥ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះឈ្មោះហៀង ណាន អាយុ៥៥ឆ្នាំ ជាកសិករ មានស្រុកកំណើតនៅភូមិគីឡូម៉ែត្រ១២ ឃុំកោះតូច ស្រុកកំពត ខេត្តកំពត បច្ចុប្បន្ន រស់នៅក្នុងឃុំថ្មដា ស្រុកវាលវែង ។
ប្រភពឱ្យដឹងថា ប្រភេទមីនដែលបង្កគ្រោះថ្នាក់ខាងលើនេះ ជាប្រភេទមីនដែលបន្សល់ទុកកប់ក្នុងដីតាំងពីសម័យសង្គ្រាមមកម្ល៉េះ ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ ។
ចែករំលែកព័តមាននេះ