ឮថាមានកូនក្មួយអ្នកធំកំពុងបំផ្លាញរ៉ែមាសនៅកែវសីមា
ខេត្តមណ្ឌលគិរី ៖ សកម្មភាពជីករករ៉ែមាសដោយប្រើរំសេវបំផ្ទុះកំពុងកើតមានយ៉ាងអនាធិបតេយ្យនៅស្រុកកែវសីមា ហើយថែមទាំងបង្កឲ្យប៉ះពាល់ខ្លាំងដល់ការរស់នៅ…
ខេត្តមណ្ឌលគិរី ៖ សកម្មភាពជីករករ៉ែមាសដោយប្រើរំសេវបំផ្ទុះកំពុងកើតមានយ៉ាងអនាធិបតេយ្យនៅស្រុកកែវសីមា ហើយថែមទាំងបង្កឲ្យប៉ះពាល់ខ្លាំងដល់ការរស់នៅ…
ខេត្តមណ្ឌលគិរី ៖ សកម្មភាពជីករករ៉ែមាសដោយប្រើរំសេវបំផ្ទុះកំពុងកើតមានយ៉ាងអនាធិបតេយ្យនៅស្រុកកែវសីមា ហើយថែមទាំងបង្កឲ្យប៉ះពាល់ខ្លាំងដល់ការរស់នៅនិងសុខភាពរបស់ប្រជាពលរដ្ឋ ដោយការជីករករ៉ែមាសទាំងអស់នេះត្រូវបានគេអះអាងថាពុំមានច្បាប់ទម្លាប់ត្រឹមត្រូវពីអាជ្ញាធរពាក់ព័ន្ធនោះឡើយ ។
ប្រជាពលរដ្ឋ គណៈកម្មការអាចារ្យវត្ត និង ព្រះសង្ឃគង់នៅវត្តព្រៃមាស ភូមិអូរក្ល ឃុំចុងផ្លាស់ ស្រុកកែវសីមា បានបង្ហើបប្រាប់អ្នកយកព័ត៌មានថា ជារៀងរាល់ថ្ងៃសកម្មភាពជីករករ៉ែដែលនៅជាប់បរិវេណវត្តបានកើតមានយ៉ាងគគ្រឹកគគ្រេង ហើយការជីករករ៉ែមាសនេះក្រុមឈ្មួញនាំគ្នាប្រើគ្រាប់រំសេវបំផ្ទុះរណ្តៅដីលាន់យ៉ាងទ្រហឹងទៀតផង ។ ក្រៅពីការប្រើរំសេវបំផ្ទុះបំបែកថ្ម និងដីហើយនោះ ក្រុមអ្នកជីករករ៉ែមាសបាននាំគ្នាប្រើម្ស៉ៅគីមីចម្រាញ់យកមាសថែមទៀតផងដែរ ។
ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃ បានសម្តែងការធុញទ្រាន់នឹងសកម្មភាពជីកយករ៉ែមាសយ៉ាងអនាធិបតេយ្យនេះ ព្រោះវាបានរំខានយ៉ាងខ្លាំងដល់ការរស់នៅ ជាពិសេសការប្រើម្ស៉ៅគីមី បាននិងកំពុងបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ និងសត្វចិញ្ចឹមរបស់ពួកគាត់ ហើយលើសពីនេះម្ចាស់រណ្តៅរ៉ែមាសទាំងអស់នោះបានដើរអួតក្អេងក្អាងថា ពួកគេជាក្មួយមន្ត្រីធំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ដូច្នេះពួកគេមិនខ្លាចរអាអាជ្ញាធរណាមកបង្ក្រាបសកម្មភាពរបស់ពួកគេឡើយ ។
ក្រុមឈ្មួញអាងខ្នងសែស្រឡាយជាអ្នកធំធ្វើសកម្មភាពបំផ្លាញរ៉ែធម្មជាតិក្នុងខេត្តមណ្ឌលគិរីនេះត្រូវបានគេអះអាងថាមានឈ្មោះ មូ ឈ្មោះ ទៀង ឈ្មោះ សាន ឈ្មោះ លឹម និង ម្នាក់ទៀតឈ្មោះ លាង ។
ដោយឡែកមេឃុំចុងផ្លាស់បានទទួលស្គាល់ថា ពិតជាមានសកម្មភាពបំផ្ទុះរំសេវរករ៉ែមាសយ៉ាងអនាធិបតេយ្យក្នុងតំបន់ខាងលើនោះមែន ហើយកន្លងមកសមត្ថកិច្ចធ្លាប់បានបង្ក្រាប និងដកហូតវត្ថុតាង ដូចជាជីបំផ្ទុះចំនួន៦បាវ គ្រឿងបំផ្ទុះចំនួន១៣ដុំ និងសម្ភារៈមួយចំនួនធំ ព្រមទាំងធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៣នាក់ទៀតផង ។
លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត អ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទចូលជាច្រើនដងហើយមិនមានអ្នកឆ្លើយតប ។ ចំណែកលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏មិនអាចសុំការបំភ្លឺបានដែរ ព្រោះលោកជាប់ប្រជុំ ។
ប្រភពក្រៅផ្លូវការបានបង្ហើបឲ្យដឹងថា កន្លងមកនៅក្រោយពេលលោក ស្វាយ សំអ៊ាង បានឡើងកាន់តំណែងជាអភិបាលខេត្ត គេឃើញមានមន្ត្រីជំនាញរ៉ែ និងថាមពលខេត្តចុះនៅហាមឃាត់សកម្មភាពជីកយករ៉ែមាសខុសច្បាប់ទាំងនោះដែរ តែមិនដឹងថាមានរឿងអ្វីបានកើតឡើងខ្លះនោះទេ ព្រោះសកម្មភាពបញ្ឈប់ការជីកយករ៉ែមាសឈប់បានតែមួយដង្ហើមចង្រឹតប៉ុណ្ណោះ ក៏បើកឲ្យមានដំណើរការវិញ ៕
ចែករំលែកព័តមាននេះ