រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ នៅវេលាម៉ោង២រសៀលថ្ងៃទី២៩ មីនា ២០១៦ លោកស្រី ចំរើន ដែលអះអាងថាជាតំណាងក្រុមយុវជននិងនិស្សិតមួយចំនួននឹងដឹកនាំហែញ្ញត្តិចេញពីមុខរដ្ឋសភាឆ្ពោះទៅផ្ទះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដើម្បីបន្តទាមទារឲ្យមេបក្សប្រឆាំងរូបនេះឆ្លើយទាក់ទងទៅនឹងខ្សែអាត់សំឡេងឆ្លើយឆ្លងជាមួយនារីម្នាក់ដែលគេអះអាងថាជាស្រីស្នេហ៍លោក កឹម សុខា ។
បើតាម លោក ស្រី ចំរើន ដែលសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) របស់លោកក៍បានបញ្ជាក់ទៀតថា ក្រៅពីហែញ្ញត្តិទៅដាក់នៅផ្ទះលោក កឹម សុខា លោកក៍នឹងនាំញ្ញត្តិដូចគ្នានេះទៅដាក់នៅការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា និង ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ (CNRP ) នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យនោះផងដែរ៕
ចែករំលែកព័តមាននេះ