ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ! បិទកំណាត់ផ្លូវ​​១កន្លែង ហាមរថយន្តធុនធំឆ្លងកាត់ ខណៈទឹកស្ទឹងព្រែកត្នោតបន្តហក់ឡើង​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត​បានបន្តហក់ឡើងរហូត មិនមានការ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត​បានបន្តហក់ឡើងរហូត មិនមានការថមថយឡើយ ខណៈរហូតមកដល់ព្រឹកថ្ងៃទី​​​​២៦ តុលា ឆ្នាំ​២០២១ ទឹក​នៅតែបន្តហក់ឡើងរហូត​ ដោយហូរកាត់ផ្លូវ​១០៤ បុក​ទៅរង្វង់មូលកួរស្រូវ ទៅដល់កំពង់ទួល តភ្ជាប់ផ្លូវជាតិលេខ​៣ ដោយទឹកហូរប្រមាណជា​៣០០ម៉ែត្រ ស្ថិតក្នុងភូមិគងណយ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។​ ជាមួយស្ថានភាពបែបនេះ ផ្លូវលេខ​​១០៤ ត្រូវបានបិទ មិនអោយរថយន្តធុនធំឆ្លងកាត់នោះទេ ដោយអនុញ្ញាតអោយតែរថយន្តធុនតូច ជិះជាលក្ខណៈគ្រួសារ អាចធ្វើដំណើរឆ្លងកាត់បាន ។

តាមសេចក្តីរាយការណ៍បានបន្ត​ថា ស្ថានភាពទឹកហូរកាត់ផ្លូវនៅចំណុចខាងលើ ​តាំងពីវេលា​ម៉ោង​​៨យប់ថ្ងៃទី​​​​២៥ តុលា ឆ្នាំ​២០២១ ដោយកម្លាំងកងអង្គរក្ស​បាននាំគ្នា​យកដីច្រកបាវដាក់ទប់​ ។ គួរ​កត់សម្គាល់ផង​ដែរថា ដំបូងឡើយមានការ​ជីកដីច្រកបាវទប់ទឹក​តែ​១បាវទៅ២បាវប៉ុណ្ណោះ​ ​ប៉ុន្តែ​ដោយសារ​ស្ថានភាពទឹកចេះតែហក់ឡើង ក៏នាំគ្នាទប់២បាវ រហូតដល់​៣បាវត្រួតគ្នាតែម្តង​ ។​

នាព្រឹកនេះដែរ គេសង្កេតឃើញ​ខាងមន្ត្រីយោធា ខាងបញ្ជាការដ្ឋានអង្គរក្ស​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បាន​ប្រចាំការទប់ស្ថានភាពទឹកនៅ​ចំណុច​ខាងលើ ។​

តាមសេចក្តីរាយការណ៍បានបន្តទៀត​ថា សង្កាត់​ចំនួន​១១ ​ក្នុង​​ខណ្ឌដង្កោ បានរងការ​ជន់លិច​ទាំងអស់ ដោយឡែក​នៅសល់តែ​១សង្កាត់ប៉ុណ្ណោះ គឺសង្កាត់ពងទឹក មិនមានរងការ​ជន់លិច ។

តាមសេចក្តីរាយការណ៍បានបន្តទៀត​ថា ប្រជា​ពលរដ្ឋ​ដែលរងផលប៉ះពាល់ដោយសារទឹកជន់លិចផ្ទះសម្បែង បាននាំគ្នា​ឡើងមក​បោះ​តង់ស្នាក់នៅជា​បណ្តោះអាសន្នលើ​ផ្លូវទំនប់សណ្តស្ទឹងព្រែកត្នោត​ផងដែរ​ ។​ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ