នាង Lindsay Pelas វ័យ២៤ឆ្នាំ ដែលជាតារាម៉ូដែលនៅក្រុងឡូសអេនចឺឡេស រដ្ឋកាលីហ្វ៊័រនីញ៉ា សហរដ្ឋអាមេរិកប្រហែលជាតារាម៉ូដែលមានទំហំសុដន់ធំជាងគេ ។ ទោះជាយ៉ាងណាក្តីសុដន់ធំរបស់នាង Lindsay Pelas ធ្វើឱ្យនាងជួបប្រទះបញ្ហាចំនួន១០ចំណុចក្នុងការរស់នៅ ។
នាង Lindsay Pelas និយាយពីបញ្ហាកើតពីសុដន់ធំនោះតាមទស្សនាវដ្តី Cosmopolitan ខណៈនាងមានអ្នកគាំទ្រសុដន់ធំរបស់នាងលើបណ្តាញកម្សាន្ត Instagram ចំនួន៣,៤លាននាក់ ។ ដើមទ្រូងរបស់Lindsay Palas ទំហំចន្លោះពី ៣០DDD ទៅ ៣០H ធ្វើឱ្យនាងមានបញ្ហាចំពោះការរស់នៅជាមួយទំហំនេះ ។

បញ្ហាចំនួន១០ ដែលនាងLindsay Palas បង្ហាញទាក់ទិនសុដន់ធំគឺ៖
១-ពិបាកពេលឱនចុះ ម្តងៗ ។
២-មនុស្សស្រីមានដើមទ្រូងធំជ្រុលពិបាកស្លៀកពាក់ ពោលគឺទំហំសុដន់រើសអាវតែម្តង ។
៣-ការធ្វើលំហាត់ប្រាណនៅទីសាធារណៈ ពេលស្លៀកឈុតទៅហាត់ប្រាណ ម្តងៗទាក់ទាញភ្នែកមហាជន ព្រោះតែសុដន់លានចេញមកក្រៅខ្លាំងពេក ។
៤-ពិបាករកអាវទ្រនាប់ឱ្យស័ក្តិសមជាមួយសុដន់ ។ ចំណាយពេល និងចំណាយលុយ ។
៥-សុដន់ឆាប់បែកញើស ។
៦-ការចោទសួរពីមនុស្សនៅជុំវិញខ្លួនពីទំហំសុដន់ តើពិតពីធម្មជាតិ ឬមួយវះកាត់ ។
៧-ពាក់ខ្សែ.កវែងធ្លាក់ចូលក្នុងចន្លោះសុដន់ទាំងពីរធ្វើឱ្យរមាស់ ។
៨-កម្ទេចអាហារធ្លាក់ចូលក្នុងចន្លោះសុដន់ព្រោះវាលយចេញទៅមុខខ្លាំងពេក ។
៩-ពិបាកធ្វើដំណើរក្នុងចំណោមមនុស្សកុះករព្រោះសុដន់ងាយនឹងប៉ះខ្លួនប្រាណគេដោយសារតែវាធំ ។
១០-មនុស្សស្រីមានសុដន់ធំពេកទាក់ទាញក្រសែភ្នែកបុរសរឿងផ្លូវភេទជាជាងរឿងស្រឡាញ់ធម្មតា ៕
ចែករំលែកព័តមាននេះ