ទើបជួបលើកទី១ ឃើញគោខ្លាចខ្មោច
មេគោផើមមួយក្បាលចុះផឹកទឹកស្រះ ឃើញសាកសពក្មេងប្រុសម្នាក់អណ្តែត ក៍រត់ដួលរត់ដួលរហូតទាល់តែងាប់កូនក្នុងពោះ ។ ហេតុការណ៍ដ៍កម្រឃើញនិងជួបនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី
មេគោផើមមួយក្បាលចុះផឹកទឹកស្រះ ឃើញសាកសពក្មេងប្រុសម្នាក់អណ្តែត ក៍រត់ដួលរត់ដួលរហូតទាល់តែងាប់កូនក្នុងពោះ ។ ហេតុការណ៍ដ៍កម្រឃើញនិងជួបនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី
រាជធានីភ្នំពេញ ៖ មេគោផើមមួយក្បាលចុះផឹកទឹកស្រះ ឃើញសាកសពក្មេងប្រុសម្នាក់អណ្តែត ក៍រត់ដួលរត់ដួលរហូតទាល់តែងាប់កូនក្នុងពោះ ។
ហេតុការណ៍ដ៍កម្រឃើញនិងជួបនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត៦ព្រឹកថ្ងៃទី២៧ មីនា ២០១៦ ស្ថិតនៅចំណុចស្រះទឹកខាងជើងវត្តជុំ ភូមិ-សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា សពកុមារាលង់ទឹកស្លាប់នោះ ឈ្មោះឃឹន ប្រុសណុច អាយុ១២ឆ្នាំ រៀនថ្នាក់ទី៥នៃសាលាបឋមសិក្សាគោករកា មានឪពុកឈ្មោះសយ ផានិត អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូឌុប និងម្តាយឈ្មោះប៊ុត ប៊ុនណា អាយុ៤៩ឆ្នាំ មុខរបរអនាម័យ ។
បើតាមលោក សយ ផានិត បានរៀបរាប់ឲ្យដឹងថា កូនប្រុសរបស់គាត់បានបាត់ខ្លួនតាំងពីវេលាថ្ងៃត្រង់ថ្ងៃទី២៤ មីនាមកម្ល៉េះ មិនដឹងជាដើរទៅណា ហើយសួរនាំអ្នកជិតខាងនិងមិត្តភក្តិវា ក៍ថាមិនដឹងនិងបានដើររកគ្រប់ច្រកល្ហកក៍មិនឃើញទៀត ។
លុះព្រឹកព្រលឹមថ្ងៃទី២៧មីនា គាត់ក៍បានទៅអើតមើលស្រះទឹកខាងលើដែលកូនគាត់ធ្លាប់ទៅលេងទីនោះ ស្រាប់តែឃើញសពកូនប្រុសគាត់អណ្តែតធ្វើឲ្យគាត់យំក្តុកក្តួលនិងបានទៅហៅសាច់ញាតិមកស្រង់ តែអ្វីដែលជាការកត់សម្គាល់អំឡុងពេលស្រង់សពកូនគាត់នោះ មានមេគោផើមមួយក្បាលក៍ដើរចុះទៅផឹកទឹកស្រះហើយឃើញសពកូនគាត់ ក៍ផ្អើលរត់ដួលៗបោកផ្ទប់មាត់ស្រះបណ្តាលឲ្យបាក់ជើង និងដាច់ទងសុកងាប់កូនក្នុងពោះ ។ ក្រោយមក គោនោះត្រូវម្ចាស់លក់ឲ្យឈ្មួញក្នុងតម្លៃ១លានរៀល ៕
ចែករំលែកព័តមាននេះ