ផ្អាកបានមួយភ្លែត ឱ្យបន្តកាយវិញដដែល
ខេត្តកំពត ៖ បឹងមួយកន្លែងស្ថិតនៅក្នុងភូមិជ្រោះតាសោម ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ត្រូវបានអ្នកមានធនធានម្នាក់យកគ្រឿងចក្រកាយដីបឹងជាដីរបស់រដ្ឋដឹកមកចាក់ធ្វើភូមិរបស់ខ្លួន ។

គ្រាន់តែចាប់ផ្តើមកាយនៅរសៀលថ្ងៃទី២៧ ខែមីនា ភា្លមៗនោះ លោក ពេជ សុខា ប្រធានការិយាល័យរ៉ែនិងថាមពល ស្រុកកំពង់ត្រាច បានចុះទៅដល់ពិនិត្យមើលឃើញថា អ្នកកាយដីបឹងពិតជាប្រព្រឹត្តខុសច្បាប់ ហើយលោកបានសួរដេញដោលទៅម្ចាស់គ្រឿងចក្រពីរឿងច្បាប់ទម្លាប់ ថែមទាំងឲ្យផ្អាកសកម្មភាពទៀតផង។ ខណៈពេលនោះដែរ លោក ពេជ សុខា ក៏បានទៅទាក់ទងជាមួយលោកមេឃុំ បន្ទាប់មក ស្រាប់តែអ្នកបើកគ្រឿងចក្របានបញ្ជាគ្រឿងចក្រចុះទៅក្នុងបឹង កាយដីបន្តទៀត ។
អ្នកមើលការខុសត្រូវនៅទីនោះនិយាយថា ដីកំពុងចាក់ធ្វើភូមិនៅជាប់ផ្លូវជាតិលេខ៣១ ជាដីរបស់លោក ផល្លា នៅផ្សារទូកមាស ដែលបានទិញពីឈ្មោះ ហ៊ាង ចាប់ពីថ្នល់ទៅដល់បឹងប្រវែង៥០ម៉ែត្រ ហើយនេះគ្រាន់តែកាយដីបឹងយកអាចម៍ដីមកចាក់ទេ ។ ទោះជាបែបណា អ្នកបញ្ជាគ្រឿងចក្រ កាយដីបឹងនោះពិតជាយកមកចាក់ធ្វើភូមិមែន តែមិនទាន់ច្បាស់ថាខ្លួនចាក់ដីត្រឹមណានោះទេ ។ បើតាមពិនិត្យជាក់ស្តែងលោក ផល្លា បញ្ជាឲ្យកូនចៅកាយដីបឹងចាក់ធ្វើភូមិខុសហើយ ។ អ្នកភូមិជ្រោះតាសោម និយាយថា បើលោក ផល្លា កាយដីបឹងធ្វើអ្វីៗបាន អ្នកភូមិនេះក៏មានសិទិ្ធកាយដីបឹងធ្វើអ្វីៗបានដូចលោក ផល្លា ដែរ ។
គេបានដឹងថា បឹងនេះមានប្រវែងជាង៣គីឡូម៉ែត្រ ជាប់ភូមិជ្រោះតាសោមទៅដល់ទំនប់បឹងលំពូ ភូមិបឹងធំ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ។ អាជ្ញាធរស្រុកធ្លាប់បានអះអាងថា បឹងនេះមានគម្រោងស្តារឲ្យជ្រៅឡើងវិញ ព្រោះបច្ចុប្បន្នរីងស្ងួតអស់ហើយ តែអ្នកមានអំណាចនិងមានលុយ នៅតែប៉ុនប៉ងចង់បានដីបឹងនោះយកមកធ្វើកម្មសិទ្ធិរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ