រាជធានីភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រីលួចលាក់មួយកន្លែង ស្ថិតនៅតាមប្រឡាយទឹកស្អុយក្នុងសង្កាត់បឹងសាឡាង ត្រូវកម្លាំងអាជ្ញាធរធ្វើការចុះបង្ក្រាប កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៨ មីនា ២០១៦ ដោយដកហូតបានហ្គេមបាញ់ត្រីចំនួន២គ្រឿង ។
លោកលោកសាំង សុភះវិចិត្រ អភិបាលរងខណ្ឌទួលគោកឱ្យដឹងថា ហ្គេមបាញ់ត្រីជាល្បែងស៊ីសងនេះ ត្រូវអាជ្ញាធរធ្លាប់ចុះធ្វើកិច្ចសន្យាបិទជាច្រើនលើកមកហើយ តែត្រូវម្ចាស់មិនស្តាប់តាមការណែនាំឡើយ នៅតែលួចបើកដោយបិទទ្វារពីក្រៅ ។
លោកឱ្យដឹងទៀតថា ការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ។ តាមព័ត៌មានឱ្យដឹងទៀតថា នៅក្នុងខណ្ឌទួលគោក នៅមានហ្គេមបាញ់ត្រីជាច្រើនកន្លែងទៀត កំពុងតែនៅដំណើរការនៅឡើយ ដែលហ្គេមបាញ់ត្រី ដែលមានឥទ្ធិពលជាងគេ គឺម្ចាស់ឈ្មោះពេជ្រ និងឈ្មោះហ៊ី ទូច ជាថៅកែកុងស៊ីបញ្ចាំ ។ ហ្គេមទាំងនោះ បានប្តូររូបភាពដោយបង្កប់នៅក្នុងហេបភី ណេត២៤ម៉ោង ។
ចែករំលែកព័តមាននេះ