ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ Barcelona ស្ទាក់​ឡាន​លោក Koeman ក្រោយ​ចាញ់​ជំនួប El Clasico

2 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ អ្នកចាត់ការ​ទូទៅ Ronald Koeman ត្រូវ​បាន​អ្នកគាំទ្រ Barcelona ស្ទាក់​រថយន្ត​នៅ​ខាងក្រៅ​កីឡដ្ឋាន Camp Nou

អេ​ស្ប៉ា​ញ ៖ អ្នកចាត់ការ​ទូទៅ Ronald Koeman ត្រូវ​បាន​អ្នកគាំទ្រ Barcelona ស្ទាក់​រថយន្ត​នៅ​ខាងក្រៅ​កីឡដ្ឋាន Camp Nou បន្ទាប់​ពី​លោក​ដឹកនាំ​ក្រុម​ចាញ់​ក្នុង​ជំនួប El Clasico ទល់​នឹង Real Madrid កាលពី​យប់មិញ​។

Real Madrid ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti យក​បាន​៣​ពិន្ទុ​ដ៏​សំខាន់​ពី​ជំនួប El Clasico ដែល​ជា​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​១០ ក្រប​ខណ្ឌ La Liga ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ Barcelona លទ្ធផល ២-១​។ ដែល​ជា​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែការពារ David Alaba នៅ​នាទី​៣២ និង​ខ្សែការពារ​ស្តាំ Lucas Vázquez នាទី​៩០+៣​។ ចំណែក​១​គ្រាប់​របស់​ម្ចាស់ផ្ទះ​រកបាន​ដោយ​ខ្សែប្រយុទ្ធ Sergio Agüero នាទី​៩០+៧​។

តាម​រយៈ​ជ័យជម្នះ​នេះ Real Madrid បន្ត​ឈរ​លេខ​២ មាន​២០​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Real Sociedad ដែល​មាន​២១​ពិន្ទុ​។ ខណៈ Barcelona ធ្លាក់​មក​នៅ​លេខ​៩ ដោយ​មាន​១៥​ពិន្ទុ​។

ការ​បន្ត​ធ្លាក់​ទម្រង់​លេង​របស់ Barcelona ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ហូ​ឡង់​វ័យ​៥៨​ឆ្នាំ បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក្តៅស្លឹកត្រចៀក​កាន់តែ​ខ្លាំង​។ ជាក់ស្តែង​ក្រោយ​បញ្ចប់​ជំនួប​នេះ អ្នកគាំទ្រ​ដែល​ផ្ទុះ​កំហឹង​ជា​ច្រើន​នាក់​បាន​ស្ទាក់​រថយន្ត​លោក Ronald Koeman តែ​ម្តង​។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នោះ ពុំ​មាន​នរណា​ម្នាក់​រង​របួស​ឡើយ ដោយ​ពួក​គេ​គ្រាន់តែ​ឈរ​ស្រែក​ពី​ខាងក្រៅ​រថយន្ត​តែ​ប៉ុណ្ណោះ​។

សូម​ជម្រាប​ជូន​ថា Real Madrid បាន​យកឈ្នះ​ក្នុង​ជំនួប El Clasico ទល់​នឹង Barcelona ៤​លើក​ជាប់​ៗ​គ្នា​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ចាប់តាំងពី​ឆ្នាំ ១៩៦៥ ៖
•​ ​Real Madrid 2-0 Barcelona ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២០
•​ ​Barcelona 1-3 Real Madrid ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២០
•​ ​Real Madrid 2-1 Barcelona ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១
•​ ​Barcelona 1-2 Real Madrid ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១៕ (​ប្រភព​ពី Dailymail និង ESPN) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ