ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ប្រហែល​650​លាន​នាក់​នៅ​លើ​ពិភពលោក​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់

8 ឆ្នាំ មុន

រ៉​យ​ទ័​រ កាលពី​ថ្ងៃ​ទី​១៦ មីនា ២០១៦ ផ្សាយ​ថា មាន​ប្រជាជន​ប្រហែល​៦៥០​លាន​នាក់ ឬ​១​ភាគ​១០​នៃ​ប្រជាជន​នៅ​ទូ​ទាំង​ពិភពលោក គ្មាន​ទឹក​ប្រកបដោយ​សុវត្ថិភាព​ប្រើប្រាស់​ទេ ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​ការ​ឆ្លង​វីរុស

រ៉​យ​ទ័​រ កាលពី​ថ្ងៃ​ទី​១៦ មីនា ២០១៦ ផ្សាយ​ថា មាន​ប្រជាជន​ប្រហែល​៦៥០​លាន​នាក់ ឬ​១​ភាគ​១០​នៃ​ប្រជាជន​នៅ​ទូ​ទាំង​ពិភពលោក គ្មាន​ទឹក​ប្រកបដោយ​សុវត្ថិភាព​ប្រើប្រាស់​ទេ ធ្វើ​ឱ្យ​ពួក​គេ​ប្រឈម​នឹង​ការ​ឆ្លង​វីរុស និង​ស្លាប់​បាត់បង់​ជីវិត ។

តាម​ការ​ព្យាករ​របស់​អង្គការសហប្រជាជាតិ (UN) បញ្ជាក់​ថា ទឹក​ខ្វក់ និង​ប្រព័ន្ធ​សុខភាព​អនាម័យ​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឱ្យ​កុមារ​កើត​ជំងឺ​រាករូស​ធ្ងន់ ។ សម្រាប់​កុមារ​មាន​អាយុ​ទាប​ជាង​៥​ឆ្នាំ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​៩០០​នាក់ នៅ​ទូ​ទាំង​ពិភពលោក ឬ​កុមារ​ម្នាក់​នៅ​រៀង​រាល់​២​នាទី​បាន​ស្លាប់ ។

ចំណែក​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់​ថា នៅ​ក្នុង​ក្រុម​ទារក​ទើប​កើត​មានការ​ឆ្លង​វីរុស ផ្សេង​ៗ​ដោយ​កើតឡើង​ពី​កង្វះខាត​ទឹក​ស្អាត និង​បរិស្ថាន​មិន​ស្អាត ធ្វើ​ឱ្យ​ស្លាប់​បាត់បង់​ជីវិត នៅ​តាម​តំបន់​មួយ​ចំនួន​លើ​ពិភពលោក ។

សេចក្តីថ្លែងការណ៍​របស់ UN បញ្ជាក់​ថា ការ​ពិសា​ទឹក​ស្អាត និង​យកចិត្តទុកដាក់​លើ​សុខភាព​គឺជា​វត្ថុ​ដ៏​ចាំបាច់​សម្រាប់​ជីវិត​របស់​មនុស្ស រួម​ទាំង​មាន​សារសំខាន់​លើ​ហេតុ​ផល​ផ្សេង​ៗ​ទៀត​ដែរ ។ ការ​សន្សំ​សំចៃ​លើ​ការ​ចំណាយ និង​ពេលវេលា​តាម​ការ​ព្យាករ​របស់​អង្គការ​សុខភាព​ពិភពលោក​ឃើញ​ថា ក្នុង​១​ដុល្លារ​ដែល​វិនិយោគ​សម្រាប់​កែប្រែ​ប្រព័ន្ធ​ទឹក និង​បម្រើ​ផ្នែក​សុខភាព​សាធារណៈ នឹង​ផ្តល់​ផលប្រយោជន៍​ក្នុង​តម្លៃ​ប្រហែល​ពី​៤​ទៅ​១២​ដុល្លារ​។ ទិវា «​ទឹក​ពិភពលោក​» របស់​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ​២០១៦​នេះ ប្រារព្ធ​នៅ​ថ្ងៃ​ទី​២២ មីនា ហើយនឹង​ផ្តោត​សំខាន់​លើ​ផ្នែក​កែសម្រួល​ប្រព័ន្ធ​ទឹក​ដោយ​បង្ហាញ​ពី​វិធីសាស្ត្រ​នៃ​ការ​រក​ចំណូល​ពី​ទឹក និង​ការងារ​ដែល​សម​ស្រប ។ លើស​ពី​នេះ​ក៏​មាន​ចំណែក​រួម​ក្នុង​ការ​អភិវឌ្ឍ​យ៉ាង​មាន​ស្ថិរភាព រួម​ទាំង​ប្រតិបត្តិការ​នូវ​អ្វី​ជា​មិត្ត​នឹង​បរិស្ថាន​កាន់តែ​ច្រើន​ថែម​ទៀត ៕