តារាសម្តែង និងម៉ូដែលអង់គ្លេសវ័យ២៨ ឆ្នាំនាង Jorgie Porter ប្រកាសស្វែងរកមិត្តប្រុសថ្មី បន្ទាប់ពីបែកបាក់ជាមួយលោក Luther Burrell វ័យ២៨ឆ្នាំដូចគ្នា ជាកីឡាករបាល់ឱប ។
ក្រោយពីបញ្ចប់ចំណងស្នេហ៍ជាមួយកីឡាករ Luther Burrell ដែលមានរយៈពេល៤ខែមកនាងJorgie Porter និយាយប្រាប់់គេហទំព័រ The Sun ថា «នាងខ្ញុំចង់បានគូស្នេហ៍ថ្មីដើម្បីគេចចេញពីអារម្មណ៍សៅហ្មងពីការបែកបាក់ជាមួយមិត្តប្រុសចាស់ ។ នៅម្នាក់ឯងមិនស្រួលចិត្តទេ ពោលគឺពិភពលោកនេះដូចជាគ្មានកន្លែងទៅសម្រាប់ខ្ញុំអីុចឹង»។
នាង Jorgie Porter និងលោក Luther Burneren ស្គាល់គ្នាអស់រយៈពេល ៤ ខែ ហើយចំណងស្នេហ៍ដល់ផ្លូវបំបែកកាលពីខែកុម្ភៈកន្លងមកដោយសារតែអាជីពមមាញឹក រៀងៗខ្លួនគ្មានពេលវេលាឱ្យគ្នាទៅវិញទៅមក ។
ក្នុងឈុតប៊ីគីនីពណ៌សនៅឆ្នេរសមុទ្រនាង Porter បានបង្ហាញសម្រស់ដើមទ្រូងមូលក្លំគួរឱ្យគាប់ភ្នែក គួបផ្សំនឹងស្នាមញញឹមមានមន្តស្នេហ៍ ។ នាងនិយាយថា «មិត្តប្រុសថ្មីរបស់ខ្ញុំត្រូវតែមានសាច់ដុំធំ និងមាំមួន» ៕
ចែករំលែកព័តមាននេះ