ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​​ភ្លេច គឺបាត់​បង់បែបនេះ

10 ឆ្នាំ មុន

ខេត្ត​រត​នគិរី ៖ លំនៅ​ឋាន​មួយ​ខ្នង​សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​ ទំហំ​៧​ម៉ែត្រ​x៩​ម៉ែត្រ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់​ ដែល​ហេតុការណ៍​នេះ កើត​ឡើង ​កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៧ មីនា ២០១៦ ស្ថិត​ត្រង់​ចំណុច​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រ​យ៉ា​​ដាវ បណ្តាល​មក​ពី​ភ្លើងចង្ក្រាន​ ពុំ​បាន​ពន្លត់ ។

ប្រភព​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ឈ្មោះ​ពួយ ឈិ​ន អាយុ​៥៥​ឆ្នាំ ជនជាតិ​ច្រា​យ ជា​អ្នកលក់​ចាប់ហួយ ។ ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នេះ មិន​បាន​បង្ក​ឱ្យ​មនុស្ស​មាន​គ្រោះថ្នាក់​នោះ​ទេ រីឯ​ទ្រព្យសម្បត្តិ​ត្រូវ​ម្ចាស់​យក​ចេញ​បាន​មួយ​ចំនួន ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ក្នុង​ក្រុម​គ្រួសារ​ខាងលើ​គឺ​កំពុង​ដេក​លង់លក់ ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​ចេញពី​ចង្ក្រាន​បាយ​ខាងក្រោយ​ផ្ទះ បង្ក​ការ​ភ្ញាក់ផ្អើល​ឆោ​ឡើង ។ ម្ចាស់ផ្ទះ​បាន​បញ្ជាក់​ថា ភ្លើង​ឆេះ​នេះ គឺ​កើត​ចេញពី​ភ្លើងចង្ក្រាន​ដែល​គាត់​ដាំបាយ​ពី​ល្ងាច ភ្លេច​ចាប់​ធ្យូង​ចេញពី​ចង្ក្រាន ។