មិនថាផ្លូវគោក ផ្លូវទឹក ទោះបីផ្លូវអាកាសក៏គេចមិនរួចដែរ
ខេត្តសៀមរាប ៖ ទូរស័ព្ទដៃស៊េរីទំនើបចំនួន៤៧១គ្រឿងត្រូវបានជនជាតិកូរ៉េ៣នាក់លួចនាំចូលពីប្រទេសកូរ៉េគេចពន្ធចូលមកប្រទេសកម្ពុជាតាមជើងយន្តហោះ BX721 និង OZ9755…
ខេត្តសៀមរាប ៖ ទូរស័ព្ទដៃស៊េរីទំនើបចំនួន៤៧១គ្រឿងត្រូវបានជនជាតិកូរ៉េ៣នាក់លួចនាំចូលពីប្រទេសកូរ៉េគេចពន្ធចូលមកប្រទេសកម្ពុជាតាមជើងយន្តហោះ BX721 និង OZ9755…
ខេត្តសៀមរាប ៖ ទូរស័ព្ទដៃស៊េរីទំនើបចំនួន៤៧១គ្រឿងត្រូវបានជនជាតិកូរ៉េ៣នាក់លួចនាំចូលពីប្រទេសកូរ៉េគេចពន្ធចូលមកប្រទេសកម្ពុជាតាមជើងយន្តហោះ BX721 និង OZ9755 ចូលមកព្រលានយន្តហោះអន្តរជាតិសៀមរាប ត្រូវបានសមត្ថកិច្ចចម្រុះសហការជាមួយមន្ត្រីគយប្រចាំច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ចាប់បានភ្លាមៗ ។
ហេតុការណ៍ឃាត់ខ្លួនជនជាតិកូរ៉េ៣នាក់ និងវត្ថុតាងទូរស័ព្ទស៊េរីទំនើបដល់ទៅ៤៧១គ្រឿងនេះធ្វើឡើងកាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប ។
តាមប្រភពពីមន្ត្រីគយបានប្រាប់«កោះសន្តិភាព»នៅរសៀលថ្ងៃទី២៧មីនាក្រោយពីធ្វើការឃាត់ខ្លួនជនជាតិកូរ៉េទាំង៣នាក់ និងវត្ថុតាងខាងលើថា ដោយមានការសហការល្អពីកម្លាំងសមត្ថកិច្ចចម្រុះរួមមាន អាវុធហត្ថប្រចាំការក្នុងព្រលាន និងនគរបាលដែលឈរជើងនៅក្នុងព្រលានយន្តហោះនោះ ទើបកម្លាំងមន្ត្រីគយរបស់យើងចុះធ្វើការត្រួតពិនិត្យ និងឆែកឆេររកឃើញវត្ថុតាងទូរស័ព្ទដៃស៊េរីទំនើបអត់មានបិតតែមពន្ធចំនួន៤៧១គ្រឿង ដែលបានលួចនាំចូលមកពីប្រទេសកូរ៉េ តាមជើងហោះហើរ BX721 និង OZ9755 ពីប្រទេសកូរ៉េចូលមកព្រលានយន្តហោះអន្តរជាតិសៀមរាប ។
មន្ត្រីគយបានបន្តឲ្យដឹងទៀតថា ក្រោយពីធ្វើការឆែកឆេរ និងដកហូតបានវត្ថុតាងរួចមក កម្លាំងមន្ត្រីជំនាញបាននាំជនសង្ស័យទាំង៣នាក់យកមកធ្វើការសួរនាំនៅកន្លែងគយប្រចាំការនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបតែម្តង។
ប្រភពបានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យជាជនជាតិកូរ៉េទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះមាន ១-ឈ្មោះ Kim Namgyu ភេទប្រុស អាយុ៤៦ឆ្នាំ, ២-ឈ្មោះ Kang Donghwo ភេទប្រុស អាយុ៣៤ឆ្នាំ និង ៣-ឈ្មោះ Kong Sangmooon ភេទប្រុស អាយុ៥២ឆ្នាំ ។
បច្ចុប្បន្នជនសង្ស័យជាជនជាតិកូរ៉េទាំង៣នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅខាងអគ្គនាយកដ្ឋានគយ និងរដ្ឋាកររាជធានីភ្នំពេញ ដើម្បីធ្វើការផាកពិន័យទៅតាមច្បាប់ស្តីពីពន្ធគយ ៕
ចែករំលែកព័តមាននេះ