ខេត្តមណ្ឌលគិរី ៖ សិប្បកម្មផ្គត់ផ្គង់ទឹកស្អាតស្រុកកែវសីមា បានចេញសេចក្តីអំពាវនាវឱ្យអតិថិជនកាត់បន្ថយការប្រើប្រាស់ទឹក ខណៈប្រភពទឹកកំពុងតែរងនូវភាពខ្វះខាត។
ការអំពាវនាវបានធ្វើឡើងបន្ទាប់ពីក្នុងខេត្តមណ្ឌលគិរី ពិសេសស្រុកកែវសីមា កំពុងជួបនូវបញ្ហាប្រភពទឹកហួតរីង បង្កឱ្យមានការស្វះស្វែងរកប្រភពទឹកបន្ថែម ដើម្បីផ្គត់ផ្គង់តម្រូវការ។
ម្ចាស់សិប្បកម្មទឹកស្អាតប្រចាំស្រុកកែវសីមា លោកប៉ោ ពួជ បានធ្វើសេចក្តីជូនដំណឹង ដោយនៅក្នុងឆ្នាំនេះ ភាពរាំងស្ងួតយូរអង្វែងធ្វើឱ្យប្រភពទឹកដែលយកមកចម្រោះជាទឹកស្អាតចែកចាយឱ្យអតិថិជនទូទាំងស្រុកត្រូវបានដាច់ប្រភពទឹកទៅហើយ។ ដូច្នេះសិប្បកម្មទឹកស្អាតសូមអំពាវនាវឱ្យអ្នកប្រើប្រាស់ទឹកស្អាតទាំងអស់ជួយសន្សំសំចៃ ហើយសិប្បកម្ម និងព្យាយាមរកប្រភពទឹកថ្មី ដើម្បីធ្វើការផ្គត់ផ្គង់បន្ត។
ចែករំលែកព័តមាននេះ