រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា សម្រាប់លទ្ធផលនៃការត្រួតពិនិត្យជាតិស្រវឹង គិតតាំងពីថ្ងៃចាប់ផ្តើមរហូតមកដល់ពេលនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យបានចំនួន៤៨លើក ឃាត់អ្នកបើកបរយានយន្តចំនួន៣១៨នាក់ ដែលត្រូវបញ្ជូនទៅតុលាការ ។ ក្នុងនោះអ្នកបើកបររថយន្តចំនួន៧៨នាក់ ស្រី២នាក់ និងអ្នកបើកបរម៉ូតូចំនួន២៤០នាក់ ។
ប្រភពដដែលបានបញ្ជាក់ថា លទ្ធផលនៃការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង សម្រាប់ថ្ងៃទី២៦ មីនា នេះ បានចំនួន៤៦១គ្រឿង ក្នុងនោះម៉ូតូចំនួន២៥០គ្រឿង រថយន្ត២១១គ្រឿង ។
ចែករំលែកព័តមាននេះ