ខេត្តប៉ៃលិន ៖ យុវសិស្សម្នាក់បានរត់ទៅសម្ងំផឹកទឹកក្រអូបសម្រាប់បោកគក់ខោអាវអស់ជាច្រើន នៅក្នុងបន្ទប់ផ្ទះរបស់ខ្លួន បណ្តាលឱ្យក្អួតចង្អោរ ត្រូវបានអ្នកជិតខាងឃើញទាន់ប្រញាប់ដឹកតាមម៉ូតូយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។ ពេលរូបគេត្រឡប់មកពីសាលារៀនវិញ ត្រូវឪពុកម្តាយស្តីបន្ទោសម្នាក់ពីរបីម៉ាត់ ដោយមិនចង់ឱ្យកូនរបស់ខ្លួនដើរលេងជាមួយមិត្តភក្តិមិនល្អ ក្រែងសេពគ្រឿងញៀន និងប្រព្រឹត្តអំពើអាក្រក់ផ្សេងៗនាំឱ្យខូចអនាគតនៅថ្ងៃខាងមុខ ។ លុះម្នាក់ក៏ស្តី ពីរនាក់ក៏បន្ទោស នាងទប់ចិត្តមិនបាន ក៏រត់ទៅផឹកទឹកក្រអូប បណ្តាលឱ្យពុលតែម្តង។
ហេតុការណ៍ផឹកទឹកក្រអូប បណ្តាលឱ្យពុលក្អួតចង្អោរនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ មីនា ២០១៦ ស្ថិតនៅក្នុងបន្ទប់ផ្ទះរបស់ខ្លួន ភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានពីស្ត្រីម្នាក់មិនបញ្ចេញឈ្មោះ ត្រូវជាម្តាយយុវសិស្សរងគ្រោះបានឱ្យដឹងថា កូនរបស់គាត់ដែលផឹកទឹកក្រអូបឈ្មោះ វ៉ាន់ រ៉ាវ៉េត ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ នៃអនុវិទ្យាល័យភ្នំយ៉ាត រស់នៅភូមិកើតហេតុខាងលើ ។
ចែករំលែកព័តមាននេះ