ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកសិល្បៈ​4​នាក់​ទៅ​សម្តែង​អបអរ​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​អូស្ត្រាលី

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​តារា​សម្តែង​ជា​ច្រើន​ដួង បាន​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ ។
តារាចម្រៀង​ចំនួន​៤​នាក់​បាន​ចេញដំណើរ​ពី​កម្ពុជា

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​តារា​សម្តែង​ជា​ច្រើន​ដួង បាន​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ ។

តារាចម្រៀង​ចំនួន​៤​នាក់​បាន​ចេញដំណើរ​ពី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មីនា ២០១៦ ដើម្បី​ច្រៀង​រាំ​នៅ​ប្រទេស​អូស្ត្រាលី ។ តារាចម្រៀង​ទាំងនោះ​មាន កញ្ញា​ស៊ុន ស្រី​ពេជ្រ កញ្ញា​ផ​ន ស្រី​ខួច កញ្ញា​ស៊ូ ដា​ណេ និង​លោក​កុ​ល សុ​ភោ ។ ពួក​គេ​នឹង​ចំណាយពេល​យា​៉​ង​ហោច​ណាស់​៤​ស​ប្តា​ហ៍ ពោល​គឺ​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នា​ពេល​ខាង​មុខ ។

កញ្ញា​ស៊ូ ដា​ណេ បញ្ជាក់​មុន​ពេល​ចាកចេញ ដំណើរ​ថា នាង និង​តារាចម្រៀង​ផ្សេង​ទៀត ទៅ​សម្តែង​តប​តាម​ការ​ចង់បាន​របស់​សមាគម​មួយ​ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នៅ​ប្រទេស​អូស្ត្រាលី​។ ទីក្រុង​សំខាន់​មួយ​ចំនួន​សម្បូរ​ដោយ​ជនជាតិ​ខ្មែរ​រស់នៅ ដែល​ក្រុម​អ្នកសិល្បៈ​ទាំងនោះ​ទៅ​ច្រៀង​រាំ​មាន ទីក្រុង​ស៊ី​ដ​នី អាល​ដឺ​ឡេ​ត និង​មេ​៉​ល​ប៊​ន ។
តារាចម្រៀង និង​ជា​អ្នករបាំ​ប្រជាប្រិយ សូ​៊ ដា​ណេ បញ្ជាក់​ថា នាង និង​សិល្បករ​ទាំងអស់ សុទ្ធតែ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​បទ​ចម្រៀង​ចម្រុះ ពិសេស​បទ​ចម្រៀង​ប្រជាប្រិយ​ខ្មែរ ដើម្បី​បង្ក​បរិយាកាស​កម្សាន្ត​សប្បាយ​សម្រាប់​ជនរួមជាតិ​ខ្មែរ​រស់នៅ​លើ​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី ។ ក្រៅពី​នេះ កញ្ញា​ស៊ូ ដា​ណេ នឹង​បង្ហាញ​ទស្សនីយភាព​របាំ​បុរាណ របាំ​ព្រះរាជ​ទ្រព្យ និង​របាំ​ប្រជាប្រិយ​ខ្មែរ​មួយ​ចំនួន​តប​តាម​ការ​ចង់បាន​របស់​អ្នក​រៀបចំ​កម្មវិធី ។

ប្រសិនបើ​គ្មាន​ការ​ប្រែប្រួល​ទេ តារាចម្រៀង​ទាំង​៤​នាក់ នឹង​វិល​មក​កម្ពុជា​វិញ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។

កញ្ញា​ស៊ូ ដា​ណេ ឱ្យ​ដឹង​ថា រូប​នាង​នឹង​វិល​ទៅ​ប្រទេស​អូស្ត្រាលី​ជា​ថ្មី ក្នុង​អំឡុង​ខែតុលា​ដោយ​ចំណាយពេល​ជា​យូរ​ខែ​ដើម្បី​បង្ហាត់បង្រៀន​កូន​ខ្មែរ​កើត​នៅ​លើ​ទឹកដី​នោះ​ពី​របាំ​ប្រជាប្រិយ និង​របាំ​ព្រះរាជ​ទ្រព្យ​ជាដើម​។

កញ្ញា​ស៊ូ ដា​ណេ រំពឹង​ថា ការ​ចេញដំណើរ​ទៅ​សម្តែង​របស់​នាង និង​សិល្បករ​បី​រូប​ផ្សេង​ទៀត​នឹង​ទទួល​បានការ​គាំទ្រ​ពី​ជនរួមជាតិ​ខ្មែរ​រស់នៅ​លើ​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី ។
កញ្ញា​សុ​ន ស្រី​ពេជ្រ និយាយ​ថា នាង​សប្បាយចិត្ត​ដែល​បាន​រួម​សម្តែង​ជាមួយ​តារាចម្រៀង​៣​នាក់​ទៀត នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ។ ស្រី​ពេជ្រ សប្បាយចិត្ត​ទោះជា​អាក់​ខានមិនបាន​នៅ​ចូលរួម​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ក្នុងស្រុក​ក្តី ដ្បិត​ជនរួមជាតិ​នៅ​ក្រៅប្រទេស​រួម​គ្នា​ថែរក្សា​វប្បធម៌​ប្រពៃណី​ជាតិខ្មែរ​យើង​ឱ្យ​បាន​គង់វង្ស​ជាប់​រហូត​ទោះជា​នៅ​ស្រុក​គេ​ឆ្ងាយ​ញាតិ ឆ្ងាយ​ប្រទេស​ក្តី​។ «​អុ​ី​ចឹ​ង​ហើយ​ទើប​នាង​ខ្ញុំ​ក៏​ដូច​ជា​ក្រុម​សិល្បៈ​រួម​ដំណើរ​ពិតជា​រំភើប​ដែល​បាន​បញ្ចេញ​ទេព​កោសល្យ​ជូន​បងប្អូន​ចំ​ឱកាស​ពិសេស ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​សម្តែង​បាន​រលូន​ទៅ​មុខ ព្រមទាំង​បាន​ត្រៀម​រៀបចំ​រួច​ជា​ស្រេច​នូវ​បទ​ចម្រៀង ផ្សេង​ៗ​ទាក់ទិន​នឹង​បុណ្យចូលឆ្នាំ​ខ្មែរ​មាន​រាំវង់ រាំក្បាច់ ឡាំ​លាវ​ជាដើម សម​នឹង​ការ​ចង់បាន​របស់​ពួក​គាត់​ផង​ដែរ​» ៕