អ្នកប្រកបរបរតូចតាច អាចយកផលចំណេញពីហ្វេសប៊ុកដោយរបៀបណា?
នៅក្នុងជំនួញវាចាំបាច់ណាស់ ដែលត្រូវមានការឃោសនាឱ្យបានត្រឹមត្រូវបន្ថែមទៅលើគុណភាពនៃផលិតផល ឬសេវា ។
នៅក្នុងជំនួញវាចាំបាច់ណាស់ ដែលត្រូវមានការឃោសនាឱ្យបានត្រឹមត្រូវបន្ថែមទៅលើគុណភាពនៃផលិតផល ឬសេវា ។
នៅក្នុងជំនួញវាចាំបាច់ណាស់ ដែលត្រូវមានការឃោសនាឱ្យបានត្រឹមត្រូវបន្ថែមទៅលើគុណភាពនៃផលិតផល ឬសេវា ។
ការមានផលិតផល ឬសេវាកម្មដ៏មានគុណភាពមួយ ដោយមិនបានធ្វើការឃោសនា នឹងមិនអាចជោគជ័យនោះឡើយ ដោយសារតែអតិថិជនមិនបានដឹង ។ ការឃោសនាពាណិជ្ជកម្ម តាមបណ្តាញសារព័ត៌មានដូចជាកាសែត ទូរទស្សន៍ និងវិទ្យុជាដើម មានតម្លៃថ្លៃ ដូច្នេះ ក្រុមហ៊ុនតូចៗ មិនមានលទ្ធភាពបង់តម្លៃដ៏ថ្លៃនោះឡើយ ។
ប៉ុន្តែនៅសម័យកាលនេះ បណ្តាញសង្គមដូចជាហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងទៀត មានបើកផ្លូវកាន់តែទូលាយ សម្រាប់ការឃោសនាទៅកាន់មហាជន ។ ឧទាហរណ៍យ៉ាងសាមញ្ញ គឺហ្វេសប៊ុកបានផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនតូចៗ មានលទ្ធភាពធ្វើការឃោសនាទៅកាន់មនុស្សរាប់ពាន់ ឬម៉ឺននាក់ ។ ក្រុមហ៊ុនតូចៗអាចបង្កើតជាផេក (page) ហ្វេសប៊ុករបស់ខ្លួន ហើយធ្វើយ៉ាងណាឱ្យផេកនោះ អាចមានអ្នកគាំទ្រច្រើន ។ ដើម្បីឱ្យមានផេកហ្វេសប៊ុកមួយ ដែលមានអ្នកគាំទ្រច្រើននោះ គេត្រូវដាក់ផ្សាយនៅក្នុងផេកនោះ នូវអត្ថបទរូបថត និងវីដេអូ ដែលមានលក្ខណ:ទាក់ទាញ និងមានប្រយោជន៍ ។
ដូច្នេះ បណ្តាញសង្គមបានផ្តល់ឱកាសកាន់តែច្រើនដល់ក្រុមហ៊ុនតូចៗ ដើម្បីធ្វើការឃោសនាផលិតផល ឬសេវារបស់ពួកគេ ទៅដល់សាធារណជន ។ កាលពីពេលមុន ក្រុមហ៊ុនតូចៗមិនមានសំណាងបែបនេះឡើយ ។ ម្យ៉ាងទៀតនោះ មានមនុស្សជាច្រើន ក៏បានលក់ផលិតផល ឬសេវាកម្មរបស់ពួកគេតាមបណ្តាញសង្គមហ្វេសប៊ុក ដោយមិនត្រូវការមានផ្ទះ ឬតូបសម្រាប់លក់ផលិតផលទាំងនោះឡើយ ។
ដូច្នេះ ក្រុមហ៊ុនតូចៗ ត្រូវមានចំណេះដឹងជាមូលដ្ឋានអំពីការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកឱ្យមានប្រសិទ្ធភាព ។ បើពុំនោះ ក្រុមហ៊ុនតូចៗទាំងនោះ នឹងមិនអាចទទួលប្រយោជន៍បានច្រើនពីបណ្តាញសង្គមនោះឡើយ ៕
ចែករំលែកព័តមាននេះ