តុលាការចុះអនុវត្តដីកាហាមឃាត់សំណង់ក្រុមហ៊ុន៩៩៩ សាខាស្ទឹងមានជ័យ
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះខណ្ឌមានជ័យចុះអនុវត្តដីកា
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះខណ្ឌមានជ័យចុះអនុវត្តដីកា
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះខណ្ឌមានជ័យចុះអនុវត្តដីការក្សាការពាររបស់សាលាដំបូងរាជធានីភ្នំពេញ ហាមឃាត់សំណង់ក្រុមហ៊ុនមានជ័យ អិនធើនេសិនណលអ៊ីនវេសមេន ដែលតំណាងដោយលោកឧកញ៉ាថោង សារ៉ាត់ កំពុងជាប់ពន្ធនាគារមិនឲ្យសាងសង់អាគារខុនដូរដែលមានកម្ពស់៧ជាន់ ដោយសារប៉ះពាល់គំលាតព្រំរបស់លោកឧកញ៉ា ឡុច សារ៉េត ។
យ៉ាងណាក៏ចុះអនុវត្តខាងលើនេះ បានប្រព្រឹត្តិទៅយ៉ាងរលូនមិនមានការរារាំងអ្វីឡើយព្រោះកូនបំណុលដែលជាភាគីលោកឧកញ៉ាថោង សារ៉ាត់ កំពុងជាប់នៅពន្ធនាគារ ។ សូមបញ្ជាក់ថា តាមកម្មវត្ថុបណ្តឹងបានឲ្យដឹងថា ឧកញ៉ាឡុច សារ៉េត ទាមទារសុំឲ្យសំណង់ខុនដូខាងលើសាងសង់ មានគំលាតពីព្រំដីរបស់ខ្លួនចំនួន ៤ម៉ែត្រដោយសកម្មភាពសំណង់ដែលកំពុងសាងសង់នោះ គឺមានគំលាតជាង១ម៉ែត្រ ។
ហើយបញ្ហានេះតំណាងក្រុមហ៊ុន ៩៩៩ បាននិយាយថា ខ្លួនសាងសង់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយឡែកភាគីឧកញ៉ាឡុច សារ៉េត វិញបានចាត់ទុកសំណង់ខាងលើនេះ ជាសំណង់គ្មានច្បាប់ និងសាងសង់ខុសបច្ចេកទេសពីបញ្ហាគំលាតព្រំដី ។ អាជ្ញាធរមូលដ្ឋានវិញបានបង្ហើបថាសំណង់ខាងលើនេះ មានច្បាប់សាងសង់ត្រឹមត្រូវប៉ុន្តែខ្លឹមសារនៅក្នុងដីការក្សាការពារ របស់តុលាការបានបញ្ជាក់ថាសំណង់ខុនដូរនោះ គ្មានច្បាប់អនុញ្ញាត្តិឡើយ ។ បើទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់សំណង់ ៩៩៩ក៏មិនបានបង្ហាញច្បាប់អនុញ្ញាតសាងសង់ ដល់អ្នកកាសែតដែរ ហើយជាលទ្ធផលគឺតុលាការសម្រេចហាមឃាត់សំណង់នោះ បញ្ឈប់ការសាងសង់ទាំងស្រុងតែម្តង ៕
ចែករំលែកព័តមាននេះ