ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ត្រួតពិនិត្យ​ទំនិញ​និង​ម្ហូបអាហារ​លើ​ទីផ្សា​រនៅ​ក្រុង​ប៉ោយ​ប៉ែ​ត

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សមត្ថកិច្ច​ចម្រុះ​ រួម​មាន ​សាខា​កាំកុងត្រូល ​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ និង​ខេត្ត​ នៅ​ព្រឹក​ថ្ងៃ​ទី២៥​ ​មី​នា​ ​​នេះ​ ​បាន​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សមត្ថកិច្ច​ចម្រុះ​ រួម​មាន ​សាខា​កាំកុងត្រូល ​និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ និង​ខេត្ត​ នៅ​ព្រឹក​ថ្ងៃ​ទី២៥​ ​មី​នា​ ​​នេះ​ ​បាន​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​ និង​ម្ហូបអាហារ​លើ​ទីផ្សារ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ដើម្បី​រក​ទំនិញ​ខូចគុណភាព​ និង​​ហួស​កាល​បរិ​ច្ឆេ​ទ​​ប្រើប្រាស់​ និង​ទំនិញ​គ្មាន​ស្លាក​សញ្ញា​ ឬ​យីហោ​ត្រឹមត្រូវ ​។

​ក្នុង​ការ​ចុះ​ពិនិត្យ​​​ខាង​លើនេះ មាន​ទំនិញ​​មួយ​ចំនួន​​ត្រូវ​បាន​រក​ឃើញ​គ្មាន​ស្លាក​សញ្ញា​ហើយ​ថែម​ទាំង​គ្មាន​កាល​បរិ​ច្ឆេ​​ប្រើប្រាស់​​ត្រឹម​​​ត្រូវទៀត​ផង ​​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ដកហូត​ ហើយ​​បាន​​​ណែនាំ​​ អប់រំ ម្ចាស់​ឲ្យ​បញ្ឈ​ប់ការ​​នាំ​ចូល​មក​លក់​បន្ត ព្រោះ​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខមាលភាព​អ្នក​ប្រើប្រាស់​ ។

លោក​ ហុង ​លៀង​ អនុប្រធាន​សាខា​កាំកុងត្រូល​ទទួល​បន្ទុក​ស្ថិតិ​ទីផ្សារ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ​តាម​គោល​ការណ៍​ពី​លោក ​ស៊ា​ន ​ស៊ី​ណាត ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ បាន​ឲ្យ​លោក​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​​ត្រូវ​ចុះ​ពិនិត្យ​ទំនិញ​ និង​ម្ហូបអាហារ​តាម​ទីផ្សារ​ជា​បន្តបន្ទាប់​ ៕​