ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាមទារ​ទាល់តែឆ្លើយ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៥ មីនា​នេះ លោក ស្រី ចំរើន ដែល​អះអាង​ថា ជា​តំណាង​ក្រុម​យុវជន​និង​និស្សិត​មួយ​ចំនួន បាន​យក​ញ្ញត្តិ ២​ទៀត​ទៅ​ដាក់​នៅ​រដ្ឋសភា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋ​សភាព​ន្លឿ​ន​ការ​កោះហៅ​លោក

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៥ មីនា​នេះ លោក ស្រី ចំរើន ដែល​អះអាង​ថា ជា​តំណាង​ក្រុម​យុវជន​និង​និស្សិត​មួយ​ចំនួន បាន​យក​ញ្ញត្តិ ២​ទៀត​ទៅ​ដាក់​នៅ​រដ្ឋសភា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋ​សភាព​ន្លឿ​ន​ការ​កោះហៅ​លោក កឹ​ម សុខា ចូល​ឆ្លើយ​បំភ្លឺ​ទាក់ទង​ទៅ​នឹង​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​ជាមួយ​នារី​ម្នាក់ ។

បើ​តាម លោកស្រី ចំរើន ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ញ្ញត្តិ​ទាំង​ពីរ​នោះ គឺ​០១-​ដាក់​ជូន​សម្តេច ហេង សំ​រិ​ន និង ០២-​លោក អេ​ង ឆៃ​អ៊ា​ង ប្រធាន​គណៈកម្មការ​សិ​ទ្ឋិ​មនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹ​ទ្ឋ​សភា​នៃ​រដ្ឋសភា ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១ មីនា អគ្គលេខាធិការ​រដ្ឋសភា លោក  ឡេ​ង ប៉េង​ឡុ​ង បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​និង​ក្នុង​នាម​លោក ងួ​ន ញ៉ិល ប្រធាន​ស្តីទី​រដ្ឋសភា បាន​ផ្ញើ​លិខិត​ជូន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា ដោយ​ស្នើ​សុំ​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ ពិចារណា​និង​ផ្តល់​នូវ​ការ​បំភ្លឺ​តាម​សំណើ​របស់​ក្រុម​យុវជន​និង​និស្សិត​ឲ្យ​បាន​ឆាប់​តាម​ការ​គួរ ប៉ុន្តែ​មិន​បាន​កំណត់​កាលបរិច្ឆេទ​ពិតប្រាកដ​នោះ​ទេ ។ ភ្លាម​ៗ​បន្ទាប់​រដ្ឋសភា​កោះហៅ​លោក កឹ​ម សុខា ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​លិខិត​រដ្ឋសភា​កោះហៅ​លោក កឹ​ម សុខា​នោះ​ថា​ជា​រឿង​ដែល​គួរ​ឲ្យ​អស់សំណើច ដែល​រដ្ឋ​ភា​ចាត់​ទុក​សំណុំរឿង​នេះ​ជា​រឿង​សំខាន់​ជាង​បញ្ហា​ជា​ច្រើន​ត្រូវ​ដោះស្រាយ​ចំពោះ​មុខ នោះ​គឺ​ភាព​ក្រីក្រ បញ្ហា​ចំណាកស្រុក ទំនាស់​ដីធ្លី​និង​ទីផ្សារ​កសិករ​ជាដើម ។

ដោយឡែក​សំណុំរឿង​ដ៍​កក្រើក​ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ ក៍​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​ដំណើរការ​នីតិវិធី​ដោយ​ទទួលយក​ពាក្យបណ្តឹង​របស់​លោក ស្រី ចំរើន មក​ពិនិត្យ​អង្កេត​ពាក់​ព័​ន្ឋ​នឹង​លោក កឹ​ម សុខា ទិញ​ផ្ទះ​និង​ដី​ឲ្យ​ស្រី​ស្នេហ៍​តាម​ពាក្យបណ្តឹង ហើយ​កាលពី​ថ្ងៃ​ទី​២៤​មីនា​ម្សិលមិញ លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៍បាន​ប្រកាស​ថា​នឹង​បើក​ឯកសារ​លើ​ការ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក កឹ​ម សុខា​នោះ​ថែម​ទៀត មុន​នឹង​ចាត់វិធានការ​ច្បាប់​បន្ត​ទៀត ។

ចាំ​មើល​ថា​តើ លោក កឹ​ម សុខា នឹង​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​ទាមទារ​ឬ​យ៉ាងណា ខណៈ​លោក​បាន​ប្រកាស​នៅ​តាម​វេទិកា​សកម្មជន​មូលដ្ឋាន​របស់​ខ្លួន​ជា​ច្រើន​ដង​នា​ពេល​កន្លង​មក​ថា លោក​និង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​យក​គោលការណ៍ “​មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ​” ចំណែក​លោកស្រី ចំរើន​នោះ​វិញ​ថា​នឹង​តាម​លោក កឹ​ម សុខា ដល់​គ្រប់​ទីកន្លែង​ដើម្បី​ទាមទារ​ឲ្យ​ឆ្លើយ​នោះ ។ ជាមួយ​គ្នា​នេះ​ដែរ ថា​តើ​សំណុំរឿង​ដែល​អ្នកខ្លះ​គិត​ថា​ឥតប្រយោជន៍​និង​មួយ​ចំនួន​គិត​ថា​មាន​ប្រយោជន៍​នេះ នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ពេល​ណា ហើយ​ទីបំផុត​អ្នក​ណា​ជា​អ្នក​ឈ្នះ​និង​ចំណេញ​នយោបាយ​ពិតប្រាកដ ?​៕