ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មង្គលការ Nicky Wu និង Cecilia Liu ចំណាយ​ជាង​3​លាន​ដុល្លារ

8 ឆ្នាំ មុន

ពិធី​មង្គលការ​យ៉ាង​អធិកអធម និង​ចំណាយ​ច្រើន​ជាងគេ​បំផុត​ដល់​ទៅ​ជាង​៣​លាន​ដុល្លារ របស់​តារា​សម្តែង Nicky Wu និង​នាង Cecilia Liu កាលពី​ថ្ងៃ​ទី​២០ មីនា ២០១៦ នៅ​រមណីយដ្ឋាន Ayana លើ​កោះ​បាលី​ធ្វើ​ឱ្យ​អ្នកគាំទ្រ​

ពិធី​មង្គលការ​យ៉ាង​អធិកអធម និង​ចំណាយ​ច្រើន​ជាងគេ​បំផុត​ដល់​ទៅ​ជាង​៣​លាន​ដុល្លារ របស់​តារា​សម្តែង Nicky Wu និង​នាង Cecilia Liu កាលពី​ថ្ងៃ​ទី​២០ មីនា ២០១៦ នៅ​រមណីយដ្ឋាន Ayana លើ​កោះ​បាលី​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក៏​ដូច​ជា​មិត្ត​រួម​អាជីព​រំភើបចិត្ត​ជំនួស​កូនក្រមុំ និង​កូនកំលោះ ។ 

យោង​តាម​គេហទំព័រ Jaynestars ឱ្យ​ដឹង​ថា តារា​សម្តែង និង​ចម្រៀង​ហុងកុង​វ័យ​៤៥ ឆ្នាំ លោក Nicky Wu បាន​ចំណាយ​លុយ​ប្រមាណ​២៥​លាន​ដុល្លារ​ហុងកុង ស្មើនឹង ៣.១៤៦.៦៧៩​លាន​ដុល្លារ ដើម្បី​ឱ្យ​នាង Cecilia Liu តារា​សម្តែង និង​ជា​អ្នករបាំ​បា​ឡេ​ជនជាតិ​ចិន វ័យ​២៩​ឆ្នាំ ចង​ចាំ​ថ្ងៃ​ដ៏​ពិសេស​នេះ​ក្នុង​ឆាកជីវិត​របស់​នាង ។ លោក Wu បាន​កក់​យន្តហោះ ៦​គ្រឿង​ដើម្បី​ដឹក​ជញ្ជូន​ផ្កា ឧបករណ៍ និង​សម្លៀក​បំពាក់​សម្រាប់​អាពាហ៍ពិពាហ៍​នេះ ។ ផ្កា​ជាង ៤០០.០០០​ទង ត្រូវ​បាន​យក​ពី​ប្រទេស​អេក្វាទ័រ និង​ប្រទេស​ហូ​ឡង់ ដើម្បី​រៀបចំ​តុបតែង​ពិធី​មង្គលការ ។

នាង Liu ស្លៀក​ឈុត​កូនក្រមុំ​ប្រពៃណី​ពី​ហាង Carven តម្លៃ​៥៥២.២០៣​ដុល្លារ ចំណែក​លោក Wu ស្លៀក​ឈុត​កូនកំលោះ Dolce និង Gabbana ។ ពួក​គេ​បាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍​កាលពី​ឆ្នាំ​មុន ។ លោក Nicky Wu ប្តេជ្ញា​ចិត្ត​ថា «​ខ្ញុំ​នឹង​ថែរក្សា Cecilia ដូច​ជា​កែវភ្នែក​របស់ខ្ញុំ​» ។

ពិធី​មង្គលការ​ដ៏​ឱឡារិក​នេះ​មាន​ភ្ញៀវ​៣៥០​នាក់​ចូលរួម សុទ្ធ​សឹង​ជា​មិត្ត​រួម​អាជីព និង​សាច់ញាតិ ៕