ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​រីប្រហារជីវិត​មនុស្ស​ជាង២០​នាក់​ ពាក់ព័ន្ធ​ករណី​ដុត​ព្រៃ​ទ្រង់ទ្រាយ​ធំ

2 ឆ្នាំ មុន

ស៊ីរី ៖ ប្រទេស​ស៊ី​រី​បាន​ធ្វើការ​ប្រហារជីវិត​មនុស្ស​ចំនួន​២៤​នាក់ ​ដែល​ត្រូវ​ចោទប្រកាន់​ពី​បទ​ភេរវកម្ម​ ដោយសារ​ការ​ដុត​បំផ្លាញ​ព្រៃ​

ស៊ីរី ៖ ប្រទេស​ស៊ី​រី​បាន​ធ្វើការ​ប្រហារជីវិត​មនុស្ស​ចំនួន​២៤​នាក់ ​ដែល​ត្រូវ​ចោទប្រកាន់​ពី​បទ​ភេរវកម្ម​ ដោយសារ​ការ​ដុត​បំផ្លាញ​ព្រៃ​ទ្រ​ង​ទ្រាយ​ធំ​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​ក្រសួងយុត្តិធម៌​ស៊ី​រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។

ភ្លើង​ឆេះ​ព្រៃ​ទ្រ​ង​ទ្រាយ​ធំ​កាលពី​ខែតុលា ឆ្នាំ​មុន​បាន​ស​ម្លា​.​ប់​ជីវិត​មនុស្ស​ចំនួន​៣​នាក់ ប៉ះពាល់​ដល់​ក្រុង​ចំនួន២៨០​បំផ្លាញ​ផ្ទះ​ចំនួន​៣៧០​ខ្នង និង​បំផ្លាញ​ដី​ព្រៃ​អស់​១១.០០០​ហិច​តា ព្រមទាំង​ប៉ះពាល់​ដល់​ជីវិត​សត្វ និង​បំផ្លាញ​ឧបករណ៍​កសិកម្ម​ជា​ច្រើន​។ ភ្លើង​បាន​រាលដាល​យ៉ាង​លឿន​នៅ​ក្នុង​ខេត្ត Latakia, Tartous និង Homs​។

សេចក្តី​ប្រកាស​របស់​ក្រសួង​ថ្លែង​ថា ជនល្មើស​បាន​សារភាព​ថា​ពួក​គេ​បាន​ដុត​ព្រៃ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ចំនួន​៣ និង​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ឆ្នាំ​មុន​។

ពួក​គេ​ត្រូវ​បាន​ប្រហារជីវិត​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​។ មនុស្ស​ចំនួន ១១​នាក់​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយ​ជិ​វិត​ដោយ​ត្រូវ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់ ចំណែក​មនុស្ស ៤​នាក់​ទៀត​ត្រូវ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់​បណ្តោះអាសន្ន​។ អ​និ​តិ​ជន​ចំនួន ៥​នាក់​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់គុក​ពី​១០ ទៅ​១២​ឆ្នាំ​ពី​បទ​ពាក់ព័ន្ធ​។

ក្រសួងយុត្តិធម៌​ស៊ី​រី បាន​ថ្លែង​ថា ជនល្មើស​ទទួល​សារភាព​ថា​ពួក​គេ​បាន​រៀបចំ​ផែនការ​ដើម្បី​ដុត​ព្រៃ​នៅ​ចុងខែ​សីហា ឆ្នាំ ២០២០ ហើយ​ពួក​គេ​បាន​តាំងចិត្ត​ប្រព្រឹត្តិ​បទ​ឧ​ក្រិ​.​ដ្ឋ​នោះ​ចាប់ពី​ខែកញ្ញា ដល់​ខែតុលា​ ឆ្នាំ២០២០​។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ស៊ី​រី ទោស​ប្រហារជីវិត​នឹង​ត្រូវ​អនុវត្តន៍​លើ​ករណី​ឧក្រិ.ដ្ឋកម្ម​ធ្ងន់​ៗ​ដូច​ជា ការ​ក្បត់ជាតិ ចារកម្ម ឃា.ត​កម្ម និង​ការ​បង្ក​អគ្គិភ័យ​ជាដើម​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ