ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេ​ន​នី ក្វា​ន់ ថា​នឹង​លេងខ្លួន​កាន់តែ​សិច​ស៊ី​ខ្លាំង​ឡើង

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មានការ​រិះគន់​បែប​ណា​ក្តី ដេ​ន​នី ក្វា​ន់ ទៅ​ណា​មក​ណា នៅ​តែ​មិន​ចោល​ភាព​សិច​ស៊ី ព្រោះ​ជា​ចំណូលចិត្ត​របស់​នាង ។ កន្លង​មក​រូបថត​ជា​ច្រើន​សន្លឹក​របស់​តារា​សម្តែង​ស្រី ដេ​ន​នី ក្វា​ន់

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មានការ​រិះគន់​បែប​ណា​ក្តី ដេ​ន​នី ក្វា​ន់ ទៅ​ណា​មក​ណា នៅ​តែ​មិន​ចោល​ភាព​សិច​ស៊ី ព្រោះ​ជា​ចំណូលចិត្ត​របស់​នាង ។  កន្លង​មក​រូបថត​ជា​ច្រើន​សន្លឹក​របស់​តារា​សម្តែង​ស្រី ដេ​ន​នី ក្វា​ន់ រង​ការ​រិះគន់​ខ្លាំង​ព្រោះតែ​ស្លៀកពាក់​បែប​សិច​ស៊ី​ពេក​រហូត​អ្នក​រិះគន់​ខ្លះ​ប្រើ​ពាក្យ​អសុរោះ​ចំពោះ​នាង ។

តារា​ស្រី​ទើប​ល្បីឈ្មោះ​ដេ​ន​នី ក្វា​ន់​និយាយ​ថា នាង​មិន​ខ្វល់​នឹង​ការ​រិះគន់​កន្លង​ទៅ​ទេ ហើយ​នាង​នឹង​បន្ត​ភាព​សិច​ស៊ី​កាន់តែ​ខ្លាំង​ជាង​នេះ​ទៀត​។ ការ​បញ្ជាក់​នេះ​ពេល​ដេ​ន​នី ក្វា​ន់​ចូលរួម​កម្មវិធី​សម្ពោធ​ខ្សែភាពយន្ត​នៅ​ផ្សារ​ទំនើប​អុ​ី​អន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ដោយ​គ្រង​សម្លៀក​បំពាក់់​ស្ទើរ​ចំហ​មួយ​ល្វែង​លើ ។ មុន​នោះ​ដេ​ន​នី ក្វា​ន់​បាន​បង្ហោះ​​តាម​ហ្វេ​ស​ប៊ុ​ក រូបថត​បង្ហាញ​ដងខ្លួន​ដ៏​ស្រ​លូន​ជា​ច្រើន​សន្លឹក​ជាមួយនឹង​ឈុត​ប៊ី​គី​នី​បិទ​បាំង​តែ​កេរ្តិ៍ខ្មាស​លើ​ក្រោម​បន្តិច​គ្រា​ទៅ​សម្តែង​នៅ​កោះទន្សាយ ។ ទន្ទឹម​នឹង​ការ​សរសើរ​ពី​រូបរាង​ស្រ​ឡូ​ន​ស្អាត​នេះ មាន​អ្នក​រិះគន់​ជា​ច្រើន​វាយប្រហារ​ដោយ​ពាក្យ​សម្តី​ធ្ងន់​ថា​នាង​ជា​អ្នក​បំផ្លាញ​សិល្បៈ និង​ប្រពៃណី​ជាតិខ្មែរ ហើយ​នាង​ធ្វើខ្លួន​លើស​ពី​អ្នកសិល្បៈ ។ អ្នក​រិះគន់​ម្នាក់​លើក​ឡើង​តាម​ហ្វេ​ស​ប៊ុ​កថា «​វប្បធម៌​ខ្មែរ​ធ្លាក់​ចុះ​ដោយសារ​ស្រី​របៀប​នេះឯង​» ។ ម្នាក់​ផ្សេង​ទៀត​លើក​ឡើង​ថា «​មួយ​ថ្ងៃ​ៗ​ធ្វើខ្លួន កែ​សម្រស់ ថតរូប​បង្អួត​សាច់​បាន​អី​មក​វិញ ? ស្អាត​ហើយ​តែ​សូម​រៀប​កិរិយាមារយាទ​ឱ្យ​ស្អាត​ដូច​រូប​ផង​ទៅ​កុំ​ហួសហេតុ​ពេក​…»​។ នៅ​មាន​ពាក្យ​រិះគន់ ស្តីបន្ទោស​ជា​ច្រើន​ទៀត​បាញ់​ស្រោច​ទៅ​លើ​តារា​សម្តែង​រូប​នេះ រួម​មាន​ទាំង​បុរស​ខ្លះ​ហ៊ាន​សួរ​តម្លៃ​ខ្លួន​នាង​ប៉ុន្មាន​ក្នុង​ការ​បាន​គេង​ជាមួយ​នាង​ផង​ដែរ ។

តប​នឹង​ការ​រិះគន់​នោះ​ដេ​ន​នី ក្វា​ន់​ដែល​មានឈ្មោះ​ពិត​ឆោម ខ្វាន់ បញ្ជាក់​ថា នាង​មិន​ខ្វល់​នឹង​ពាក្យ​រិះគន់​ទាំង​ប៉ុន្មាន​នោះ​ទេ ។ មិន​ខ្វល់​ព្រោះ​នាង​យល់​ថា មិន​អាច​ផ្គាប់ចិត្ត​មនុស្ស​គ្រប់​គ្នា​បាន​ឡើយ ហើយ​រូបថត​ទាំងនោះ​ស្ថិត​ក្នុង​លក្ខណៈ​សិល្បៈ ជា​ឈុត​ដែល​នាង​ស្លៀក​សម្រាប់​ងូតទឹក​សមុទ្រ មិនមែន​ជា​ឈុត​ស្លៀក​ដើរ​ចូល​ក្នុង​ផ្សារ​ទេ ។ ដេ​ន​នី ក្វា​ន់​ឌឺដង​ថា «​ឬ​ចង់​ឲ្យ​នាង​ខ្ញុំ​ស្លៀក​ក្បិន ហូល​ផាមួង​ទៅ​ងូតទឹក​សមុទ្រ​។ អ្នក​រិះគន់​ប្រហែលជា​មិន​ធ្លាប់​ទៅ​សមុទ្រ​ទេ​មើលទៅ » ។

ក្រៅពីរ​រិះគន់​បែប​ចំអក តារា​ស្រី​ទើបនឹង​លេចមុខ​ក្នុង​ពិភព​សិល្បៈ​រូប​នេះ​លើក​ឡើង​ថា នាង​អាច​សម្តែង ឬ​ស្លៀកពាក់​សិច​ស៊ី​ជាង​នេះ​ទៀត​ប្រសិនបើ​តម្រូវ​ឲ្យ​មានការ​ថត​បែប​នេះ ។ ទោះ​ជាង​យ៉ាងណា​ក្តី​គេ​សង្កេត​ឃើញ​ថា ការ​បង្ហាញ​ភាព​សិច​ស៊ី​របស់​តារា​សម្តែង ដេ​ន​នី ក្វា​ន់ បាន​បង្កើន​កម្តៅ​រិះគន់​កាន់តែ​ខ្លាំង​ពី​មហាជន ពិសេស​ក្រោយ​ពី​នាង​ចេញ​មុខ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​វាយបក​យ៉ាង​ចាស់ដៃ​ទៅ​លើ​អ្នក​ពេបជ្រាយ​នាង ។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​សុះ ម៉ាច បញ្ជាក់​ថា ដេ​ន​នី ក្វា​ន់ មិន​មានឈ្មោះ​ក្នុង​បញ្ជី​ជា​សមាជិកសមាគម​សិល្បករ​ខ្មែរ​ទេ ។ ទោះជា​យ៉ាងណា​ក្តី លោក​សុះ ម៉ាច និយាយ​ថា ការ​ស្លៀកពាក់​យ៉ាងណា​គឺជា​សិទ្ធិ​របស់​បុគ្គល ប៉ុន្តែ​ក្នុង​នាម​ជា​អ្នកសិល្បៈ​គួរ​ដឹង​អំពី​ដែន​កំណត់​នៃ​ការ​ស្លៀកពាក់​ចៀសវាង​ការ​រិះគន់​ខ្លាំង​ពី​មហាជន ។

និស្សិត​សារព័ត៌​មាននៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កញ្ញា​រ៉ា​វី សុភា​រ័​ត្ន និយាយ​ថា ការ​ស្លៀកពាក់​របស់​សិល្ប​ការិនី គឺ​ត្រូវ​គិត​អំពី​គុណ​តម្លៃ​ស្ត្រី​ខ្លះ ដ្បិតតែ​ពេល​នេះ​ប្រទេស​យើង​ជឿនលឿន​មែន ។ ដូចនេះ​មាន​តែ​ការ​ពិចារណា​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ​សម្រាប់​ការ​ស្លៀកពាក់ ។ អ្នកសិល្បៈ​ធ្វើ​អ្វី​មិន​សមរម្យ​នោះ​អាច​ធ្វើ​ឲ្យ​អាប់មុខ ព្រោះតែ​ចង់ឱ្យ​មហាជន​ចាប់អារម្មណ៍ ។ ទេព​កោសល្យ​ក្នុង​ការ​សម្តែង​ទេ​ដែល​រុញ​ឲ្យ​ល្បីឈ្មោះ ៕