ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរីចុះប្រេង​សម្លា.ប់​អ្នកស្រុក​5​នាក់​នៅ​ឥណ្ឌា

8 ឆ្នាំ មុន

AP ផ្សាយ​ថា​ដំរីព្រៃ​មួយ​ហ្វូង​បាន​ចូល​អុកឡុក​នៅ​ក្នុងភូមិ​ជនបទ​មួយ​នា​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា ។ ដំរីចុះប្រេង​ទាំងនោះ​បាន​សម្លា.ប់​អ្នកស្រុក​ចំនួន​៥​នាក់ ។
កាលពី​ថ្ងៃ​ទី​២១ មីនា ២០១៦ លោក Ajay Kumar Das

AP ផ្សាយ​ថា​ដំរីព្រៃ​មួយ​ហ្វូង​បាន​ចូល​អុកឡុក​នៅ​ក្នុងភូមិ​ជនបទ​មួយ​នា​ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា ។ ដំរីចុះប្រេង​ទាំងនោះ​បាន​សម្លាប់​អ្នកស្រុក​ចំនួន​៥​នាក់ ។

កាលពី​ថ្ងៃ​ទី​២១ មីនា ២០១៦ លោក Ajay Kumar Das  មន្ត្រី​ព្រៃឈើ​នៅ​រដ្ឋ Bengel ខាងលិច​ឱ្យ​ដឹង​ថា ហ្វូង​ដំរី​ពី​ក្នុង​ព្រៃ​រាតត្បាត​ចូល​ទៅ​ភូមិ «​ផា​តរ៍ » ក្នុងស្រុក Burdwan ដោយ​ដេញ​ជាន់​អ្នក​ភូមិ​ស្លាប់​៤​នាក់ ។  ចំណែក​អ្នកស្រុក​ម្នាក់​ទៀត​ត្រូវ​ដំរី​មួយ​ក្បាល​ចាប់​គ្រវាត់​និង​ជាន់​សម្លាប់​ដែរ ។

បុរស​​ឈ្មោះ​អាណា ដា​ម៉ូ​យី រ៉ា​អីុ និង​លោក​ណា​រ៉ា​យ៉ា​ន់ ច​ន្ទ្រា ម៉ា​ជី អាយុ​៦០​ឆ្នាំ​ដូច​គ្នា បាន​ស្លាប់ ខណៈ​ពេល​ចេញ​ទៅ​ធ្វើស្រែ​នៅ​ពេល​ព្រឹក ។ ចំណែក​លោក​ប្រា​កាស ប​យ​រ៉ា អាយុ​៤០​ឆ្នាំ ស្លាប់​ដោយសារ​ដំរី​ប្រើ​ភ្លុក​គ្រវែង​ទៅ​លើ និង​ដេញ​ជាន់ ។ ចំពោះ​ជន​រង​គ្រោះ​ចុង​ក្រោយ​២​នាក់​ទៀត​ក្នុង​ពេល​ចេញ​ទៅ​មើល​ស្រែ​របស់​ខ្លួន​ចំ​ពេល​ដំរី​៣​ក្បាល​នោះ​កំពុង​ចុះប្រេង ។

ហេតុការណ៍​កើតឡើង​ក្រោយ​ពី​មន្ត្រី​ព្រៃឈើ និង​អ្នកស្រុក​ជួយ​គ្នា​ដេញ​ដំរី​ទាំង​៣​ក្បាល​ឱ្យ​ត្រឡប់​ទៅ​ក្នុង​ព្រៃ​វិញ ប៉ុន្តែ​ពួក​វា​ចុះប្រេង​មាន​សភាព​កាច​សាហាវ​ទើប​វាយ​ប្រហារ​​អ្នក​ភូមិស្លាប់​៥​នាក់​នោះ ។ ក្រៅពី​អ្នក​ស្លាប់មាន​អ្នក​របួស​២​នាក់​ទៀត ។

រដ្ឋមន្ត្រី​រុក្ខា​ប្រមាញ់​នៅ​រដ្ឋ Bengal ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ដំរី​ជាន់​ស្លាប់ ព្រោះ​ពួក​វា​ខឹង​អ្នកស្រុក​យក​ដុំ​ថ្ម​ទៅ​គប់​បណ្តេញ​ឱ្យ​ចេញពី​ភូមិ ។ លោក Ajay Kumar Das បញ្ជាក់​ថា ពេល​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​ដំរី​ចាប់​គ្រវែង​ទៅ​លើ រួច​ចាប់​បោក​ទៅ​លើ​ដី និង​ជាន់​នោះ អ្នកស្រុក​ភ័យ​ខ្លាច​បាន​ត្រឹមតែ​ឈរ​មើល​ប៉ុណ្ណោះ​មិន​អាច​ចូល​ទៅ​ជួយ​ទាន់​ពេលវេលា​ទេ ៕