ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​! តារា​កំប្លែង​ជើង​ចាស់​នាយ គ្រាវ ទទួលមរណភាព​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​កំប្លែង​ជើង​ចាស់​នាយ គ្រាវ បាន​ទទួលមរណភាព​ហើយ ក្នុង​ជន្មាយុ​៥៩​ឆ្នាំ បន្ទាប់​ពី​លោក​បាន​តស៊ូ​ជ​ន្នះ​ជំងឺ​ប្រចាំ​កាយ​ប្រមាណ​ជិត​១០​ឆ្នាំ​មកនេះ​។ តារា​កំប្លែង​រូប​នេះ បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ទី

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ជើង​ចាស់​នាយ គ្រាវ បាន​ទទួលមរណភាព​ហើយ ក្នុង​ជន្មាយុ​៥៩​ឆ្នាំ បន្ទាប់​ពី​លោក​បាន​តស៊ូ​ជ​ន្នះ​ជំងឺ​ប្រចាំ​កាយ​ប្រមាណ​ជិត​១០​ឆ្នាំ​មកនេះ​។ តារា​កំប្លែង​រូប​នេះ បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១ នេះ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

បើ​តាម​កូនប្រុស​របស់​នាយ គ្រាវ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ឪពុក​របស់​លោក​បាន​ចាប់ផ្តើម​ធ្វើទុក្ខ​ខ្លាំង​នូវ​ជំងឺ​ទឹកនោមផ្អែម និង​លើសឈាម ចាប់តាំងពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២១​មក​។ លោក​បញ្ជាក់​ថា ដោយសារ​ជំងឺ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ក្រុម​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​បាន ទើប​ឪពុក​របស់​លោក​បាន​ទទួលមរណភាព​នា​ពេល​នេះ​តែ​ម្តង​។

លោក​ថា ឪពុក​របស់​លោក​បាន​ពើបប្រទះ​ជំងឺ​ប្រចាំ​កាយ​ខាងលើ​នេះ ប្រមាណ​ជា​៦​ឆ្នាំ​ហើយ ខណៈ​ពេល​ជំងឺ​នេះ​បាន​ធ្វើ​អោយ​ឪពុក​​លោក​មិន​អាច​ដើរ​បាន​ឡើយ ពោល​គឺ​បាន​តែ​ជិះរ​ទះ​រុញ​តែ​ប៉ុណ្ណោះ​។ យ៉ាងណា​បើ​តាម​កូន​នាយ គ្រាវ បាន​ប្រាប់​ថា សម្រាប់​ការ​បូជា​ឪពុក​លោក​នៅ​ពេល​ណា​នោះ គឺ​នៅ​មិន​ច្បាស់​នៅឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ក្រុម​គ្រួសារ​ពិភាក្សា​គ្នា​ជា​មុន​សិន​។

ដោយឡែក​បើ​តាម​លោក​ហេង ឡុ​ង ក៏​បា​បង្ហោះ​លើ​បណ្តាញ​សង្គម​ផង​ដែរ​ថា ខ្ញុំបាទ មាន​សេចក្តី​រន្ធត់​ចិត្ត​យ៉ាង​ក្រៃ​លែង និង​សោក​ស្តាយ​ជាទី​បំផុត ក្រោយ​ទទួល​ដំណឹង​ថា តារា​កំប្លែង​ជើង​ចាស លោក នូ សា​រុំ ហៅ​នាយ​គ្រៀវ បាន​ទទួលមរណភាព​នៅ​ថ្ងៃ​ពុធ ១៤​កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង ១២:៣០​នាទី ថ្ងៃត្រង់ ក្នុង​ជន្មាយុ​៥៩​ឆ្នាំ ដោយ​រោគាពាធ ។

បច្ចុប្បន្ន​ស​.​ព​លោក នូ សា​រុំ ហៅ​នាយ​គ្រៀវ តម្កល់​នៅផ្ទះ​លេខ​២៣៩ ផ្លូវ​៣៥៧ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ នៅ​គេហដ្ឋាន​នៃ​ស​.​ព ឬ​បងប្អូន​សិល្បករ​សិល្ប​ការិនី និង​បងប្អូន​ដែល​គាំទ្រ​លោកពូ អាច​ចូលរួម​បច្ច័យ​បុណ្យ​ស​.​ព តាម​លេខ​ទូរស័ព្ទ​គ្រួសារ​នៃ​ស​.​ព 017 855 628/061 750 705 សូម​អរគុណ ។

ជា​ការ​កត់សម្គាល់​ក្នុង​ជីវភាព​ខ្វះខាត​នាយ គ្រាវ ដែល​មានកូន​៤​នាក់ កន្លង​មក បាន​ស្រែង​យំ​បង្ហូរទឹកភ្នែក​សុំ​ការ​សណ្តោស​ពី​សប្បុរស​ជ​នានា​ជួយ​សម្រាល​ដល់​ទុក្ខ​លំបាក ត្បិត​ខ្លួន​បាន​បាត់បង់​សមត្ថភាព​សម្តែង​ទាំងស្រុង​ដោយសារ​ជំងឺ​។ ស្ថិត​នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​នា​ពេល​កន្លង​មក នាយ គ្រាវ តែងតែ​ទទួល​ការ​ឧបត្ថម្ភ​ជា​ប្រចាំខែ​ពី​សមាគម​សិល្បករ​ខ្មែរ និង​ស្ថាប័ន​ផ្សេង​ៗ​ជា​បន្តបន្ទាប់​។

ត្បិត​ជាតា​រា​កំប្លែង​ល្បីឈ្មោះ​ដូច​តារា​កំប្លែង​មួយ​ចំនួន​ទៀត​ក៏​ដោយ ប៉ុន្តែ​នាយ គ្រាវ ត្រូវ​បាន​ចាត់ទុកជា​តារា​កំប្លែង​មួយ​រូប​ដែល​មាន​ភាព​កំប្លែង​ស្ងួត​មួយ ដែល​តែងតែ​បង្ហាញ​វត្តមាន​សម្តែង​ជាតា​រា​កំប្លែង​ជើង​ចាស់​ដូច​ជា នាយ សង់ ស៊ី​ស នាយ វីតាមីន​សេ នាយ សាន ម៉ៅ និង​តារា​កំប្លែង​មួយ​ចំនួន​ទៀត​។ យ៉ាងណា ដំណឹង​មរណភាព​របស់​តារា​កំប្លែង​នាយ គ្រាវ នា​ពេល​នេះ​ចាត់ទុកជា​ដំណឹង​ដ៏​សោកសៅ និង​សោកស្តាយ​សម្រាប់​ការ​បាត់បង់​តារា​កំប្លែង​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​ផ្តល់​សំណើច​ដល់​ទស្សនិកជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ