ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​នាង​ខ្ញុង​! តារា​ជើង​ចាស់ និង​ផលិតករ​មួយ​ចំនួន​​រិះគន់​ថា ទ​ង្វើ​នាង​ធ្វើ​ឱ្យ​ប៉ះពាល់​វិស័យ​សិល្បៈ

2 ឆ្នាំ មុន
  • ភ្នំពេញ

ទោះបីជា​តារា​កំប្លែង​នាង ខ្ញុង ដែល​មានឈ្មោះ​ពិតជា ស្រេង សុ​កាន់​ដា បាន​ប្រកាស​ក្តែ​ង​ៗ ព្រមទាំង​ទួញ​យំសោក​ផ្អើល​អស់​មហាជន​ថា រូប​នាង​ជំពាក់​បំណុល​វ័ណ្ឌក​ច្រើន​ជាង ៥៧​ម៉ឺន​ដុល្លារ ជាមួយនឹង​អ្នក​ចង.ការ​ចិន​ផង ខ្មែរ​ផង តែ​យ៉ាងណាមិញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​តារា​កំប្លែង​នាង ខ្ញុង ដែល​មានឈ្មោះ​ពិតជា ស្រេង សុ​កាន់​ដា បាន​ប្រកាស​ក្តែ​ង​ៗ ព្រមទាំង​ទួញ​យំសោក​ផ្អើល​អស់​មហាជន​ថា រូប​នាង​ជំពាក់​បំណុល​វ័ណ្ឌក​ច្រើន​ជាង ៥៧​ម៉ឺន​ដុល្លារ ជាមួយនឹង​អ្នក​ចងការ​ចិន​ផង ខ្មែរ​ផង តែ​យ៉ាងណាមិញ គេ​មិន​ទាន់​បានឃើញ​តារា​កំប្លែង​រូប​នេះ បង្ហាញ​ឯកសារ​ណាមួយ​អំពី​ការ​ខ្ចីប្រាក់​នោះ​ទេ ក្រៅពី​ការ​ថ្លែង​ដោយ​មាត់ទទេ​។

បន្ថែម​ពីលើ​នេះ ចាប់តាំងពី​ថ្ងៃ​ទី​១៧ ខែតុលា រហូត​មក​ដល់​ពេល​នេះ ដែល​នាង​ខ្ញុង បាន​បង្ហោះ​សារ​ផង ឡាយ​លើ​បណ្តាញ​សង្គម សុំ​ជំនួយ​ពី​មហាជន ម្នាក់​១​ដុល្លារ​ក្តី ២​ដុល្លារ​ក្តី ដើម្បី​ដោះបំណុល ក៏​ដូច​ជា​ការ​ដាក់​ពាក្យ​ទៅ​តុលាការ​បញ្ជាក់​អំពី​ការ​ក្ស័យធន​ក្តី គេ​ក៏​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​នាង​រកស៊ី​អ្វី​ឱ្យ​ពិតប្រាកដ? ទើប​ជំពាក់​លុយ​គេ​ច្រើន​យ៉ាងនេះ ។

អ្វី​ដែល​ច​ម្ង​ល់​នោះ គឺ​នាង​ខ្ញុង​ប្រាប់​ថា នាង​បាន​ខ្ចី​លុយ​អន​ឡាញ​ពី​ក្រុម​ជនជាតិ​ចិន ក៏​បង្កើត​ជា​ច​ម្ង​ល់​មួយ​ជាន់​បន្ថែម​ទៀត​ចំពោះ​មហាជន ក៏​ដូច​ជា​អ្នកសិល្បៈ​ផង​ដែរ​។

តួយ៉ាង​លោក គួ​ច ខេ​វិ​ន ដែល​ជា​ផលិតករ​ទូរទស្សន៍​ល្បីឈ្មោះ​មួយ​រូប បាន​និយាយ​ថា គ្រប់​រឿង គ្រប់​រ៉ាវ​វា​តែងតែមាន «​ហេតុ បច្ច័យ និង​ផល​» របស់​វា​ជា​និច្ច ។ ជាមួយ​គ្នា​នោះ​លោក​បាន​បន្ថែម​ថា «​ធ្លាប់តែ​ឮ​គេ​លេងល្បែង​តាម​អន​ឡាញ​, ឥឡូវ​ខ្ចី​បំណុល​តាម​អន​ឡាញ​ទៀត​! ខ្ញុំ​គ្រាន់តែ​ព្រលយ​ការ​គិត​តិចតួច​! ដូច​ជា​មិន​ទំនង? ទោះជា​យ៉ាងណា ខ្ញុំ​សុំ​អង្វរ ញាតិ​មិត្ត​កុំ​សើច កុំ​យំ កុំ​និយាយ​ឡកឡាយ លែបខាយ ផ្លែផ្កា ឲ្យ​ប្អូនស្រី ខ្ញុង ធ្វើ​អ្វី ជួយ​បាន​ក៏​ជួយ ជួយ​មិន​បាន​ក៏​ហី ! ព្រោះ​ប្អូនស្រី ខ្ញុង ក៏​ឆ្លាត​មិន​អន់​ដែរ គ្រាន់តែ​វា​ចាញ់​ប្រាជ្ញ​ប៉ុណ្ណោះ ទើប​មាន​ជា​រឿង​បែប​អ៊ីចឹង​! ចង់​ជួយ​ប្អូនស្រី​ខ្ញុង ក៏​បាន ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឋា មន្ទី​ពេទ្យ​កុមារ​ជាតិ កុមារ​អង្គរ ក៏​បាន ព្រោះ​នោះ​ជា​សទ្ធា ជា​កុសល​បុណ្យ​របស់​បងប្អូន​ជនរួមជាតិ រួម​ភាសា​នៃ​យើង ខ្ញុំ​ក៏​ស្ម័គ្រចិត្ត​ជួយ​ចំពោះ​អ្នក​ដែល​ខ្ញុំ​យល់​ច្បាស់​ថា ត្រូវ​តែ​ជួយ​!» ។

ក្រៅពី​លោក គួ​ច ខេ​វិ​ន គេ​ក៏​ឃើញ​មាន​តារា​ជើង​ចាស់​ជា​ច្រើន​បង្ហាញ​នូវ​ការ​យល់​ឃើញ​ស្រ​ដៀង​គ្នា​នេះ​ថា ពួក​គាត់​ហួសចិត្ត​នឹង​អ្វី​ដែល​នាង​ខ្ញុង​បាន​ធ្វើ ។ ហើយ​មហាជន​ខ្លះ​បាន​លើក​ឡើង​ថា នាង​ខ្ញុង​សម្តែង​ទាញ​ភាព​អាណិត តែ​នាង​ខ្ញុង​នៅ​តែ​ប្រកាស​ថា មិនមែន​សម្តែង ហើយ​ជា​រឿង​ដែល​បាន​កើតឡើង ហើយ​សុំ​អង្វរ​មហាជន​កុំ​ដៀល​រូប​នាង​ទៀត​។

នៅ​ក្នុង​នោះ មាន​តារា​សិល្បៈ​មួយ​ចំនួន ក៏​បាន​ចេញ​មុខ​និយាយ​ថា ខ្ញុង ហាក់​សម្តែង ដូច​ជា ហេង ឡុ​ង សា​រិ​ន ហ្វី​លី​ព គួ​ច ខេ​វិ​ន យ៉ុ​ង ចាន់​កន្និកា អ្នកស្រី​គ្រ​ត អ្នក​នាង កា​ឆ​យ ផលិតករ ឆាយ បូ​រ៉ា ជាដើម​។

មាន​អ្នកសិល្បៈ​ខ្លះ​សម្តែង​ការ​ហួសចិត្ត មិន​ស្ទើរ និង​ខ្លះ​លើក​ឡើង​ថា បើ​ដាច់ខ្យល់​អត់​លុយ អត់បាយ​ហូប ក៏​មិន​ទៅ​ខ្សឹប​ប្រាប់​លោក ហេង​ឡុ​ង និង​ប្រាប់​លោក​សា​វិ​ន​ហ្វី​លី​ព អោយ​ដឹង​ដែរ សុខចិត្ត​តាម​កម្ម ឬ​រក​អ្នក​ផ្សេង​។ គ្មាន​អ្នក​ណា​ចង់​លើកដៃ​សំពះ​សុំ​ជំនួយ​គេ​នោះ​ទេ មក​ពី​ទាល់​លែង​ដឹង​កិត្តិយស​។

ស្ថានភាព​បច្ចុប្បន្ន​នេះ សិល្បៈ​ផ្ងារជើង​រក​អ្វី​មិន​បាន​ឡើយ​។ រំពឹង​លើ​របរ​អន​ឡាញ​ប្រជែង​គ្នា​ថា តើ​ត្រូវ​មាន​យុទ្ធសាស្ត្រ​អ្វីខ្លះ​ធ្វើ​អោយ​ជោគជ័យ​លក់ដាច់​មិន​ងាយ? ទើប​អ្វី​ដែល​បាន​ខ្ចី​គេ​មុន​កក​ទៅ​ជា​រឿង​បំណុល​។ យ៉ាងណា​នេះ ជា​បទ​ពិសោធន៍​មួយ ដែល​បង្ហាញ​អោយ​អ្នកសិល្បៈ​ត្រូវ​ចេះ​គ្រប់គ្រង​ឱកាស​ហើយ​ពេល​រក​លុយ​បាន ត្រូវ​ចេះ​សន្សំទុករ​ករបរ​ដែល​ចូល​ចិត្ត​បើក​ជា​អាជីព​ថ្មី​។ គួរ​កុំ​ចាយវាយ​ភ្លេចខ្លួន​អួតអាង ឬ​លេងល្បែង​ប៉ោឡែ​។

យ៉ាងណា ចង្កោម​សិល្បៈ​លើក​ឡើង​ទៅ​លោក​ហេង ឡុ​ង​ថា «​យើង​ធ្វើ​ជា​ម៉ែឪ​គេ កូនចៅ​ខុសឆ្គង​ត្រូវ​ណែនាំ មិនមែន​ចេញ​មក​ជួយ​ជាន់​គ្នា​ថែម តាម​ខ្យល់​មហាជន​ទេ ។ ទោះ​រឿង​វា​ពិត​ចឹ​ង​ក៏​ដោយ ត្រូវ​ចេះ​ធ្វើ​ម៉េច​ជួយ​រំងាប់​ចិត្ត​មហាជន​កុំឱ្យ​វាយតម្លៃ​កូនចៅ​ខ្លួនឯង​កាន់តែ​ខ្លាំង​។ នេះ​មិន​ចឹ​ង​អី តែ​ស្ក​ៗ តាម​មហាជន ដើម្បី​ប្រជាប្រិយភាព​ខ្លួនឯង​ដែរ នេះ​មិនមែន​គេ​ហៅ​មេ ឬ​ជា​ថ្នាក់ដឹកនាំ​ល្អ​ទេ​។ ហើយ​បើ​មេ​ល្អ និង​ជា​ម៉ែឪ​ល្អ គេ​មិន​យក​បណ្ដាញ​សង្គម FB ដើម្បី​ធ្វើ​ចឹ​ង​ទេ ហឹ​ម​ដើម្បី​ប្រជាប្រិយភាព​ខ្លួនឯង ចង់​កូនចៅ​ធ្លាក់ទឹក ថ្នាក់​ណា​ក៏​ហ៊ាន​ធ្វើ​»​។

ចំពោះ​លោក សា​វិ​ន​ហ្វី​លី​ព វិញ ត្រូវ​បាន​អ្នកសិល្បៈ​ចំអក​ទៅ​វិញ​ថា ចំណាំ​គាត់​ទុក បើ​គាត់​ធ្លាក់ខ្លួន រួច​លុយ​ថ្លៃ ជួយ​គាត់​១០​ដុល្លារ គាត់​មិន​លើកដៃ​សុំ​លុយ​គេ​ទេ​។ ពិត​ណាស់ ទាំង​លោក​ហ្វី​លី​ព និង ហេង ឡុ​ង បង្ហោះ​សុទ្ធតែ​ចង់អោយ​សិល្បៈ​ទាំងអស់​ចេះ​ពិចារណា ហើយ​ត្រូវ​ចេះ​ទុកដាក់​លុយកាក់​ការពារ​កុំ អោយ​ពេល​អត់​លំបាក​ដល់​គេ ហើយ​មហាជន​វាយតម្លៃ​។

លោក​ហេង ឡុ​ង បាន​ផុស​សារ​ថា «​ខ្ញុំ​មិន​យល់​ហេតុ​អ្វី​អ្នកសិល្បៈ​ខ្វះខាត​តែងតែ​ផុស សុំ​ជំនួយ? អ្នក​ខ្វះខាត​ជាង​យើង​មាន​ច្រើន​ណាស់​»​។ ខណៈ​លោក សា​វិ​ន​ហ្វី​លី​ព បង្ហោះ​សារ​ឈឺ​ៗ​ថា « ហេតុ​អ្វី​បានជា​តារា​ខ្មែរ ជៀស​មិន​ផុត​ពី​ការ​លើកដៃ​សុំ​លុយ​គេ​អ​ញ្ចឹ​ង? តម្លៃ​អ្នកសិល្បៈ​បន្ត​អាប់ឱន​»​។

មហាជន​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល ក្នុង​ពេល​ដែល​តារា​សម្តែង​អ្នក​នាង ខ្ញុង បាន​ចេញ​មុខ​ប្រកាស​ក្តែ​ង​ៗ​ថា ខ្លួន​បាន​ជំពាក់​គេ​វ័ណ្ឌក រហូត​មិន​មាន​លទ្ធភាព​នោះ​ឡើយ​។ គេ​នៅ​មិនដឹង​ទេ លុយ​ដែល​នាង​ខ្ចី​នោះ​យក​ទៅ​ប្រើ​អ្វី​នោះ​ឡើយ ប៉ុន្តែ​តាម​ការ​បញ្ជាក់​នាង​ជំពាក់​គេ​ប្រមាណ​ជិត ៦០​ម៉ឺន​ដុល្លារ ។ នាង​បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​កថា នាង​ខ្ញុំ​ពិតជា​បាន​ខ្ចី​បំណុល​ម្ចាស់បំណុល​ជា​ច្រើន​ទាំង​មាន​សែត គ្មាន​សែត នាង​ខ្ញុំ​ពិតជា​អស់​លទ្ធិ​ភាព​ក្នុង​ការ​រក​ប្រាក់​មក​សងបំណុល​តទៅ​ទៀត​ហើយ​។ នាង​ខ្ញុំ​មាន​តែ​ត្រូវ​ជាប់​ពន្ធនាគារ​ដែល​មូលហេតុ​មិន​មាន​ប្រាក់​សង​ម្ចាស់បំណុល​តទៅ​ទៀត​ទេ​។

នាង​បញ្ជាក់​ថា ដោយ​នាង​ខ្ញុំ​អាណិតកូន​ប្រុស​ទាំង​ពីរ​នាក់​ដែល​មាន​ម្ដាយ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ ដូចនេះ​ហើយ​ដើម្បី​ឲ្យ​កូន​ខ្ញុំ​បាន​បន្ត​រៀនសូត្រ និង​បាន​បាយ​ហូប សូម​បងប្អូន​ដែល​ធ្លាប់​គាំទ្រ​នាង​ខ្ញុំ​ជួយ​អនុគ្រោះ​ផ្តល់​ជូន​ខ្ញុំ 1 ដុល្លារ​ផង​ចុះ នាង​ខ្ញុំ​ពិតជា​អរគុណ​បងប្អូន​ទាំងអស់​គ្នា​ទុកជា​មុន​។

ឆ្លើយ​តប​នឹង​សំនួរ​នេះ មក​កាន់​អ្នក​សារព័ត៌មាន នាង​ខ្ញុង​បាន​បដិសេធ​ថា ការ​ផុងខ្លួន​ជំពាក់​គេ​រុំកោះ រួម​ទាំង​ជំពាក់​អ្នក​ចងការ​ជនជាតិ​ចិន​ផង​នោះ គឺ​ពុំ​ពាក់ព័ន្ធ​នឹង​ល្បែង​ឡើយ គឺ​ដើម្បី​តែ​ការងារ​រកស៊ី ប៉ុណ្ណោះ ពោល​គឺ​អ្នក​នាង​ចាប់ផ្តើម​ខ្ចី​គេ​តាំងពី​ដើមឆ្នាំ​២០១៩ មក​ម្ល៉េះ ហើយ​មាន​ច្រើន​ម្ចាស់​ដែល​ការ​ក្លាយ​ជាដើម ក្លាយជា​ការ រហូត​កើន​បំណុល​ដល់​ពេល​នេះ​។

អ្នក​នាង​ខ្ញុង បាន​លើក​ឡើង​ថា ខ្ញុំ​មិន​បាន​ពាក់ព័ន្ធ​នឹង​ល្បែ​.​ង​ស៊ី​ស​.​ង​នោះ​ឡើយ ពោល​គឺ​ខ្ញុំ​មិន​ដែល ប៉ះពាល់​វា​នោះ​ទេ ខ្ញុំ​ហ៊ាន​ស្បថ ។ ក្នុង​នោះ​អ្នក​នាង ខ្ញុង ក៏​បាន​ទទួល​ថា បើ​បំណុល​ពាក់ព័ន្ធ​នឹង​លេង តុងទីន គឺ​ខ្លួន​ធ្លាប់​លេង​ពិតមែន​។

កា​រស​ង្ស័​.​យ​ខាងលើ​មិន​ទាន់​បាន​ធូរស្រាល​ពី​ច​ម្ង​ល់​មហាជន​នៅ​ឡើង​ផង ស្រាប់តែ​មាន​មតិ និង​ដាក់​កា​រស​ង្ស័​.​យ​បន្ថែម​ទៀត​ទៅ​លើ​សកម្មភាព​របស់​តារា​កំប្លែង​រូប​នេះ​ថា ជា​ការ​សម្តែង​ដើម្បី​ទាក់ទាញ​ក្នុង​ការ​លក់​ផលិតផល​របស់​ក្រុមហ៊ុន​មួយ​ទៅ​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ