តារាចម្រៀងនាង សេឡេណា ហ្គោមេស បានណាត់ជួបជាមួយ Roman Kemp ជាកូនប្រុសពិធីករ Martin Kemp និងអតីតតារាចម្រៀងជើងចាស់អ្នកស្រី Shirlie Holliman ។ ការទម្លាយឱ្យដឹងរឿងនេះរបស់តារាស្រីវ័យ២៣ឆ្នាំសេឡេណា ហ្គោមេស ពេលផ្តល់បទសម្ភាសន៍ជាមួយលោក Martin Kemp ក្នុងកម្មវិធីថ្មីមានឈ្មោះថា Capital FM ។
អ្នកស្រី Shirlie Holliman និយាយថា ពួកគេនឹងត្រូវជួបគ្នានៅទីសាធារណៈ ពោលគឺនៅហាងភីហ្សា ។ Roman ដែលមានអាយុស្របាលនាង សេឡេណា ហ្គោមេស និយាយថា «ខ្ញុំបានអញ្ជើញនាងទៅក្រៅដើម្បីញ៉ាំអាហារជាមួយគ្នា ហើយនាងមិនបដិសេធទេ ដរាបណានាងត្រឡប់ពីការប្រគំតន្ត្រីទេសចរណ៍របស់នាងវិញ ។ ដូច្នេះហើយពួកយើងនឹងជួបគ្នាមិនខាន ។ ពេលនាងដើរចូលក្នុងស្ទូឌីយោ បេះដូងខ្ញុំស្ទើរតែលោតចេញមកក្រៅទៅហើយ ពោលខ្ញុំពេញចិត្តទាំងសម្រស់ និងរូបរាងរបស់នាងតែម្តង» ។
Roman ដែលជាមិត្តភក្តិរបស់ចាស្ទីន ប៊ីប៊ើរ សង្សារចាស់របស់សេឡេណា ហ្គោម៉េស ឱ្យដឹងថា លោកមិនគិតថាដណ្តើមសង្សារមិត្តភក្តិនោះទេ ៕
ចែករំលែកព័តមាននេះ