ភ្លើងព្រៃរាលឆេះស្ពានឈើខកខានការធ្វើដំណើររបស់ពលរដ្ឋ
ខេត្តពោធិ៍សាត់ ៖ ស្ពានឈើមួយកន្លែងនៅអូរក្របីងាប់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវភ្លើងព្រៃរាលឆេះផ្ដាច់ផ្លូវធ្វើដំណើរ…
ខេត្តពោធិ៍សាត់ ៖ ស្ពានឈើមួយកន្លែងនៅអូរក្របីងាប់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវភ្លើងព្រៃរាលឆេះផ្ដាច់ផ្លូវធ្វើដំណើរ…
ខេត្តពោធិ៍សាត់ ៖ ស្ពានឈើមួយកន្លែងនៅអូរក្របីងាប់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវភ្លើងព្រៃរាលឆេះផ្ដាច់ផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកកាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦កន្លងមកនេះ ។
លោកវរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា ស្ពានដែលត្រូវភ្លើងឆេះនេះធ្វើអំពីឈើត្រូវភ្លើងឆេះខូចខាតទាំងស្រុង ដែលបណ្ដាលមកពីភ្លើងព្រៃរាលឆេះ ដោយសារតំបន់នោះជាតំបន់នៅឆ្ងាយដាច់ស្រយាលពីគេមិនមានអ្នកណាដឹងជួយពន្លត់ទាន់នោះទេ ។ ស្ពាននេះគេបានកាប់ដើមឈើទាំងមូលៗដាក់តំរៀបគ្នា ហើយក្រាលឈើក្រាស់ៗបណ្ដោះអាសន្នដើម្បីឆ្លងរថយន្តដឹកស្បៀងទៅឲ្យកងទ័ពកាលសម័យសង្គ្រាមដោយពុំមានអ្នកបច្ចេកទេសច្បាស់លាស់នោះទេ ។
លោកវរសេនីយ៍ត្រី ធាង ឡេង បន្តទៀតថា នៅថ្ងៃនោះភ្លើងព្រៃដែលគេដុតចោលពីណាពីណីមកបានរាលមកឆេះស្ពានជាច្រើនម៉ោង ដោយសារផ្លូវនោះស្ងាត់មិនសូវមានអ្នកធ្វើដំណើរទៅមកក៏បណ្ដាលឲ្យឆេះរហូតខូចស្ទើរតែទាំងស្រុងតែម្ដង ។ ការឆេះស្ពានឈើនេះ បានធ្វើឲ្យស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរទៅមកពីឃុំអូរសោមទៅកាន់ទីរួមស្រុកវាលវែង ពីទីរួមស្រុកវាលវែងទៅកាន់ឃុំអូរសោម ឬអ្នកធ្វើដំណើរទៅលេងតំបន់វារីអគ្គីសនីជាដើម ។ ប៉ុន្តែទោះយ៉ាងណា អាជ្ញាធរ និងសមត្ថកិច្ចនៅទីនោះ បានរិះរកគ្រប់មធ្យោបាយដើម្បីតភ្ជាប់ឲ្យចរាចរណ៍ដំណើរការឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ មិនអាចទុកចោលបានទេ ហើយផ្លូវនេះស្ថិតក្នុងគម្រោងស្ថាបនាជាផ្លូវកៅស៊ូរបស់ក្រុមហ៊ុនចិនវារីអគ្គិសនីផងដែរ ៕
ចែករំលែកព័តមាននេះ